ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានប្រគល់ធុងសំរាម ចំនួន ៤០៤ ធុងបន្ថែមទៀម ជូនដល់រដ្ឋបាលស្រុកពញាក្រែក សម្រាប់ចែកជូនដល់រដ្ឋបាលឃុំ សាលារៀន មណ្ឌលសុខភាព និងវត្តអារាម ដើម្បីពង្រឹងភាពស្អាតនៅតាមមូលដ្ឋាន ជាពិសេសចូលរួមជំរុញចលនាយុទ្ធនាការគ្មានប្លាស្ទិក នៅតាមផ្លូវ នាឆ្នាំ២០២៥។
ទីតាំងល្បែង(ឡូតូ)តាមអនឡាញ យីហោ(អាស៊ាន)មួយកន្លែងក្នុង ឃុំទ្រាន ស្រុកកំពង់សៀម បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! …………………
ខេត្តកំពង់ចាម ៖ សេចក្តីរាយការណ៍ប្រាប់ថា! ម្ចាស់ទីតាំងល្បែង(ឡូតូ)តាមអនឡាញ ស្លាកយីហោ(អាស៊ាន)មួយកន្លែង ស្ថិតនៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម កំពុងកៀងគរក្រុមញៀនល្បែងប្រុស-ស្រី-ក្មេង-ចាស់ឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ប្រហែល ម្ចាស់បនល្បែងសុីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ទីតាំងល្បែងមាន់ជល់ ខុសច្បាប់ នៅក្នុងតារាងបាល់ទះ ទល់មុខតាបប៊ីយ៉ា មួយកន្លែង នៅក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បើកលេងអនាធិបតេយ្យ ……………………
ភ្នំពេញ ៖ មានសេចក្តីរាយការណ៍មកថា! ល្បែងមាន់ជល់ ខុសច្បាប់ នៅក្នុងតារាងបាល់ទះ ទល់មុខតាបប៊ីយ៉ា ម្តុំស្ងោរពោត មួយកន្លែងនេះ ស្ថិតនៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមញៀនល្បែងនាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។
ទីតាំងល្បែងសុីសង(បាញ់អាប៉ោង)ខុសច្បាប់ នៅផ្ទះ ឈ្មោះ(ស៊ុន សុីម)ក្នុងទឹកដី ឃុំលំហាច ស្រុកអង្គស្នួល អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ……………………..
ខេត្តកណ្តាល ៖ ម្ចាស់ផ្ទះ ឈ្មោះ(ស៊ុន សុីម)ភេទប្រុស អាយុ(៦៧)ឆ្នាំ នៅភូមិអណ្តូងទឹក ឃ្មុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០៣៤.នេះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកអង្គស្នួល ធ្វើកិច្ចសន្យា ម្តងហើយ ពាក់ព័ន្ធបើកល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ ប៉ុន្តែទីតាំងល្បែងស៊ីសង(បាញ់អាប៉ោង)ខុសច្បាប់ មួយកន្លែងនេះដដែល ប្រជាពលរដ្ឋ រាយការណ៍មកថា! នៅតែដំណើរបើកលេងជាធម្មតា ប្រហែល ឈ្មោះ(ស៊ុន សុីម)បុគ្គលម្នាក់នេះ មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ទីតាំងល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)ក្នុង ឃុំទ្រាន ស្រុកកំពង់សៀម អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនធ្វើការបង្រ្កាប! ……………………..
ខេត្តកំពង់ចាម ៖ មានសេចក្តីរាយការណ៍ប្រាប់ថា! ទីតាំងល្បែងឡូតូ តាមអនឡាញ របស់ក្រុមហ៊ុន(អាស៊ាន)ស្ថិតនៅភូមិទ្រាន ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនធ្វើការបង្រ្កាប! ផ្គើននិងបទបញ្ជា ស្តីពីការ ទប់ស្កាត់ ក៍ខ្ពង់ខ្ពស់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។
ប្រជាពលរដ្ឋ រិះគន់ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុងតារាងបាល់ទះ មួយកន្លែងក្នុង ឃុំជប់ ស្រុកត្បូងឃ្មុំ …………………..
ខេត្តត្បូងឃ្មុំ ÷ ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ បង្កប់ក្នុង តារាងបាល់ទះ មួយកន្លែង ស្ថិតនៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កៀងគរ ក្រុមញៀនល្បែង ប្រុសស្រី ក្មេងចាស់ចូលលេង យ៉ាងគគ្រឹកគគ្រេង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ទីតាំងល្បែងមាន់ជល់ តាមអនឡាញ នៅក្នុងផ្សារស្ទឹង ក្នុង.ឃុំកោងកាង ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ សមត្ថកិច្ច ប៉ុស្តិ៍នគរបាល ឃុំកោងកាង អសមត្ថភាព ក្នុងការបង្រ្កាប! ……………………
ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍មកថា! ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ នៅងក្នុងផ្សារស្ទឹង ស្ថិតក្នុង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្រ្កាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ពលរដ្ឋ ផ្ទុះការរិះគន់ចំៗថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប! ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ……………………
ខេត្តត្បូងឃ្មុំ ÷ ឈ្មោះ(ហ៊ា ឡាយ)គេថា! ម្ចាស់ទីតាំងល្បែងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កៀងគរក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ ចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!
ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅជំុវិញ ផ្សារស្ទឹង ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវ ហើយមើលទៅ …………………..
ខេត្តត្បូងឃ្មុំ ÷ តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងមាន់ជល់ និងឡូតូ តាមអនឡាញ នៅជុំវិញ ផ្សារស្ទឹង ស្ថិតក្នុង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ ចូលលេងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន គ្មានការបង្ក្រាប! ហ៊ានផ្គើនទៅនិងបទបញ្ជាស្តីពីការទប់ស្កាត់ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសម។
នៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយក្នុងការទទួលជួប ឯកឧត្តម កាត់ស៊ូហ៊ីរ៉ូ ស៊ីណូហារ៉ា ដែលបានធ្លាប់ធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ហើយជាមិត្តភ័ក្តិចាស់មួយរូប។