ទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែងក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ បើកលេងយ៉ាងគគ្រឹកគគ្រេង។

ខេត្តព្រះសីហនុ ÷ ប្រជាពលរដ្ឋបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែង នៅជាប់ផ្លូវមុខបួន ក្បែរ(ផ្ទះសំណាក់មុីមុី)ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់នាំគ្នាចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន នៅសម្ងំស្ងៀម មិនឃើញចុះបង្ក្រាប! ហ៊ានផ្គើននិងបទបញ្ជា របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ប្រភពដដែលបានអោយដឹងថា! ទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែងក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ទាំងនោះ បើកភ្លើងខៀវអោយបើកលេងហើយមើលទៅ ទើបមិនមានការទប់ស្កាត់ និងបង្ក្រាប!។

បញ្ហាករណីនេះ ភ្នាក់ងារ សារព័ត៌មានយើង បានរាយការណ៍ប្រាប់លោក មេប៉ុស្តិ៍ សង្កាត់លេខ៣ តាមទូរស័ព្ទ ថាមានទីតាំងល្បែងសុីសង តាមអនឡាញ មួយកន្លែង ដែលមានទីតាំងខាងលើ លោក មេប៉ុស្តិ៍ សង្កាត់លេខ៣ បានឆ្លើយយ៉ាងខ្លីថាមានច្បាប់ រួចបិទទូរស័ព្ទ បាត់ទៅ កំពុងធ្វើអោយពលរដ្ឋរស់នៅមានការព្រួយបារម្ភ និងភាពភ័យខ្លាច កើតមាននូវអំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។ល។

ជុំវិញបញ្ហានេះដែរ ពលរដ្ឋ និងមហាជន ទូទៅលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លែងមកនោះ!។

ហេតុដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រសីហនុ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។

សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕

Leave a Reply

Your email address will not be published. Required fields are marked *