ខេត្តព្រៃវែង ÷ ពលរដ្ឋល្អ បានរាយការណ៍ប្រាប់ថា! មានទីតាំងល្បែងសុីសងខុសច្បាប់ (ឆ្នោតយួន មាន់ជល់ និងវង់អាប៉ោង)២.កន្លែង .រួមមាន.!
(វង់អាប៉ោង)(ទី១)នៅផ្ទះ គ្រូ ណាង ស្ថិតនៅភូមិបើកទូក ឃុំស្មោងខាងជើង .!
(វង់អាប៉ោង)(ទី២)នៅភូមិគោកសុក្រំ ឃុំស្មោងខាងជើង .!!
(ទី៣)ល្បែង(មាន់ជល់)នៅក្បែរប៉ុស្តិ៍នគរបាល ឃុំស្មោងខាងជើង .!!!
ទីតាំងល្បែងដុះស្លែ ជាច្រើនកន្លែងនេះ ស្ថិតនៅក្នុងទឹកដី ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ ទាំងនោះបាននាំគ្នាទៅលេងគគ្រឹកគ្រេង តែលោក ប៊ិន ជីវន្ត អភិបាលស្រុកកំចាយមារ និងលោកវរសេនីយ៍ឯក សុីវ សុខុម អធិការនគរបាលស្រុកកំចាយមារ នៅសម្ងំស្ងៀម មិនឃើញចាត់អោយកូនចៅចុះបង្រ្កាបនោះទេ! តើមានហេតុអ្វីទៅ?
ប្រភពបានអោយដឹងថា! ទីតាំងល្បែងសុីសង(ឆ្នោតយួន មាន់ជល់ និងអាប៉ោង)ដុះស្លែ ជាច្រើនកន្លែងនេះ ស្ថិតក្នុង ឃុំស្មោងខាងជើង ស្រុកកំចាយមារ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងខុសច្បាប់ ជាច្រើនកន្លែងនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូន។
ជាមួយគ្នានេះដែរ ម្ចាស់បនល្បែងសុីសង(ឆ្នោតយួន មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ដែលមានទីតាំងខាងលើ កៀងគរក្រុមញៀនល្បែងអោយចូលលេង បែបអនាធិបតេយ្យ យ៉ាងនេះនោះទេ? ដែលផ្ទុយពីគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញ កន្លងមក។
ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋនាំគ្នាលើកឡើងថា! ល្បែងនេះហើយ ជាដើមចម ដែលធ្វើអោយ កើតមាននូវ អំពើចោរកម្ម និងបទល្មើស ផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ។ល។
ហេតុដូច្នេះ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន សំណូមពរទៅដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងសុីសង(ឆ្នោតយួន មាន់ជល់ នឹងអាប៉ោង)ខុសច្បាប់ ជាច្រើនកន្លែងក្នុងមូលដ្ឋាន ឃុំស្មោងខាងជើង ស្រុកកំចាយមារ ផងទាន។
សូមរំលឹកថា! ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”៕