ខេត្តកំពង់ធំ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបាននាំគ្នារាយការណ៍មកថា! មានទីតាំងល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅចំណុចចំការកៅស៊ូ មួយកន្លែង ស្ថិតនៅភូមិទំអរ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បើកលេងអនាធិបតេយ្យ តែលោក ឃុត ណាត អធិការនគរបាលស្រុកសណ្តាន់ នៅសម្ងំស្ងៀម មិនឃើញអោយកូនចៅចុះបង្រ្កាបឡើយ! តើមានហេតុអ្វីទៅ.!។
ជាមួយគ្នានេះ ទីតាំងល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុង ឃុំទំរីង ស្រុកសណ្តាន់ គេកំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបនោះទេ! ដែលធ្វើអោយគេសង្ស័យថា! ទីតាំងល្បែងមួយនេះ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ.!។
ប្រភពដដែលបានបន្តទៀតថា! មេបនល្បែងស៊ីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ ដែលមានទីតាំងខាងលើ កៀងគរក្រុមញៀនល្បែងអោយចូលលេងភ្នាល់ដាក់ប្រាក់ ចាញ់ឈ្នះ រាប់លាន.រៀល ដល់រាប់ពាន់.ដុល្លារ ហើយនាំគ្នាស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង យ៉ាងសប្បាយ បង្កការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋរស់នៅក្បែរៗនោះ អោយមានការព្រួយបារម្ភយ៉ាងខ្លាំង និងការភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ”ពោលគឺ”ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា រជាដើម។ល។
ជុំវិញបញ្ហានេះប្រជាពលរដ្ឋលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ.!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ នៅចំណុចចំការកៅស៊ូ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន !។
សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់អោយលោកអភិបាល នៃគណៈអភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស អោយមានប្រសិទ្ធភាព.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ? និងមានបញ្ហាប្រឈមនិងដកចេញពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជា ជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់បុគ្គលស្ថាប័នឬអង្គភាពណាមួយឡើយ.!។