ក្រុមយុវជន០២នាក់រងការចាប់វ៉ៃ ខ្នោះ ពីកម្លាំងនគរបាល សង្សយ័ពាក់ពន្ធករណីអំពើលួចបាញ់កញ្ចាក់រថយន្ត (ខេត្តតាកែវ)

ហេតុការណ៍កើតឡើងនៅថ្ងៃចន្ទ១១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០ នាទី រំលងអាធ្រាត្រ នៅចំណុចក្រោមស្ពានអាកាសផ្សារអង្កតាសោម ក្នុងភូមិអង្កតាសោម ឃុំអង្កតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

សូមជម្រាបថាៈ ក្រោយពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក ទទួលបានបណ្តឹងពីជនរងគ្រោះ ភ្លាមៗនោះកម្លាំងយើងក៍បានចុះធ្វើការស្រាវជ្រាវនឹងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០២នាក់ ដែលពាក់ព័ន្ធករណីគប់កញ្ចក់រថយន្តរបស់ជនរងគ្រោះនោះ។

ជនរងគ្រោះឈ្មោះ ញឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ មុខរបរ បើករថយន្តប្រភេទកុងទីន័រ។
ជនសង្សយ័០២នាក់
១-ឈ្មោះ យ៉ន អ៊ីវ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នុងករណីអំពើលួច។(ឃាត់ខ្លួន)
២-ឈ្មោះ ញ៉ាញ់ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្លាប់ជាប់ពន្ធធនាគារ ក្នុងករណីអំពើលួច។(ឃាត់ខ្លួន)
បច្ចុប្បន្ន ជនសង្សយ័ទាំង០២នាក់ខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *