ម្ចាស់ទីតាំងល្បែង{ជល់មាន់}តាមអនឡាញ មួយកន្លែងនៅក្នុងទឹកដី ឃុំត្រពាំងស្តៅ ស្រុករមាសហែក បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សោះឡើយ.!។

ខេត្តស្វាយរៀង ÷ ទីតាំងល្បែង{ជល់មាន់}តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិតាកុត ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងគៀងគរអ្នកញៀនល្បែងឲ្យចូលលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! មហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ .!។

សេចក្តីរាយការណ៍មកថា! មានការជួបជុំ!លេងល្បែង{ជល់មាន់}តាមអនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យ អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អាចបានលាភសក្ការៈ និងផលប្រយោជន៍ ពីម្ចាស់បនល្បែងខុសច្បាប់មួយនេះ ផងក៏មិនដឹង.!។

ប្រភពបានបន្តទៀតថា! ទីតាំងល្បែង{ជល់មាន់}តាមអនឡាញ នៅក្នុងទឹកដី ឃុំត្រពាំងស្តៅ ស្រុករមាសហែក គេសង្កេតឃើញនៅតែបើកលេងហ៊ោកញ្ជ្រៀវ ជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ បញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម .!។

ដូច្នេះហើយប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅសំណូមពរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ឡើងកាន់តំណែងថ្មីៗ ជាពិសេស លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរ: ស្នងការនគរបាលខេត្តស្វាយរៀង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែង{ជល់មាន់}តាមអនឡាញ មួយកន្លែងនៅក្នុងភូមិសាស្រ្តខាងលើនេះផង ដើម្បីធានាបាននូវគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល កម្ពុជា .!៕

Leave a Reply

Your email address will not be published. Required fields are marked *