ទីតាំង(ណេតចាក់បាល់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទផ្សេងទៀត តាមកំព្យូទ័រ មួយកន្លែងនៅក្នុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃើញបើកលេងអនាធិបតេយ្យ.!។

ភ្នំពេញ ÷ ប្រភពបានអះអាងថា! មានទីតាំង(ណេតចាក់បាល់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទផ្សេងទៀត តាមកំព្យូទ័រ មួយកន្លែងស្ថិតនៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងគគ្រឹកគគ្រេង ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងប់ស្ងាត់ មិនអើពើបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជា សម្តេចតេជោ ហ៊ុនសែន .!។

ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងភូមិសាស្រ្តខាងលើ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន សង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចដំណើរការបើកលេងបានដោយរលូនបែបនេះ.!។

ប្រភពបន្តទៀតថា! ទីតាំង(ណេតចាក់បាល់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទផ្សេងទៀត តាមកំព្យូទ័រ មួយកន្លែងនៅក្នុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅតែបន្តបើកលេងហ៊ោរកញ្ជ្រៀវភ្ញាក់ផ្អើលពលរដ្ឋរសើនៅជិតខាងមានការព្រួយបារម្ភជាខ្លាំង បញ្ហាសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម! ហេតុនេះពលរដ្ឋលើកឡើងថា! ឯណាទៅ ភូមិ ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តនោះ.!។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជន ទូទៅសុំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យ និងចាត់វិធានការបង្រ្កាប!ទីតាំង(ណេតចាក់បាល់)និងល្បែងខុសច្បាប់ គ្រប់ប្រភេទផ្សេងទៀត តាមកំព្យូទ័រ មួយកន្លែងស្ថិតនៅក្នុងភូមិសាស្រ្តខាងលើនេះផង.!។

សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានចេញបទបញ្ជាឲ្យលោក អភិបាលនៃគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង តម្រូវត្រូវតែបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុវត្ត ក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕

Leave a Reply

Your email address will not be published. Required fields are marked *