ឯកឧត្តម ប៉េង ពោធិ៍នា អញ្ជើញសំណេះសំណាលជាមួយ អង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុកស្អាង អាណត្តិទី៤ ឆ្នាំ២០២៤ …………………………………..

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សស្រុកស្អាង ដោយមានការចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកណ្តាល ឯកឧត្តម នូ សាខន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណបក្សខេត្តកណ្តាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង និងក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំងអស់ក្នុងស្រុកស្អាង ជាច្រើនរូប។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកឡើងថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ដែល សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បាននាំមកជូនប្រទេសជាតិ និងប្រជាជន តាមរយៈ នយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេល ២៦ឆ្នាំ កន្លងទៅ និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្តី និងជាអនុប្រធានគណបក្ស ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម ក្នុងនីតិកាលទី៧នេះ បាននិងកំពុងបន្តខិតខំបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន ដោយមិនខ្លាចការនឿយហត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនារបស់ប្រទេសជាតិ និងប្រជាជន។

ជាក់ស្តែង ក្នុងរយៈពេលជិត៩ខែ នៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តី សម្ដេចធិបតី បានយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីក្នុងការបំពេញតួនាទី និង ភារកិច្ចយ៉ាងសកម្មបំផុត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស សំដៅបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងខ្លាំងក្លាទៅមុខទៀត។ ជាពិសេស គឺការបន្តដឹកនាំការអនុវត្ត គម្រោងព្រែកជីហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តឱ្យលេចចេញជារូបរាង ដោយរំពឹងថាគម្រោងនេះនឹងកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការគ្រប់គ្រងធនធានទឺក បានគ្រប់ជ្រុងជ្រោយ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រទេសជាតិ និងជីវភាពប្រជាជនបានកាន់តែប្រសើរ។

ឯកឧត្តមប្រធាន បានជំរុញឱ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីគណបក្ស ក្រុមការងារគណបក្ស និងអង្គបោះឆ្នោតទាំងអស់ បន្តរួមសាមគ្គីគ្នាដើម្បីទទួលបានលទ្ធផលត្រចះត្រចង់ជូនគណបក្ស សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ៕

Leave a Reply

Your email address will not be published. Required fields are marked *