ខេត្តបាត់ដំបង ÷ មានសេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងស៊ីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ នៅក្បែរផ្ទះទ្រូម៉ានី មួយកន្លែងនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើសកម្មភាពបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង មិនខ្លាចញញើតអ្វីឡើយ! រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនមានឆន្ទ:ក្នុងការ ទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យខ្លាចបាត់បង់លាភសក្ការៈហើយមើលទៅ .!!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យដាច់ណាត់បំផុត
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកតែទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ នៅក្បែរផ្ទះទ្រូម៉ានី មួយកន្លែងស្ថិតក្នុង ឃុំបឹងរាំង ស្រុកកំរៀង ឃើញនៅតែដំណើរការបើកលេងអនាធិបតេយ្យ ជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងមិនហ៊ានធ្វើារបង្ក្រាប!!ហ៊ានផ្គើននិងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន
ប្រភពដដែលប្រជាពលរដ្ឋលើកឡើងថា:ទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើ ជាបញ្ហាមួយដែល!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ..។
ជាចុងក្រោយប្រជាពលរដ្ឋ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ជាពិសេស ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេ្តកបាត់ដំបង សូមមានវិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសង{ហ្គេមបាញ់ត្រី}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយភូមិ ឃុំ ទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
