ខេត្តបន្ទាយមានជ័យ>> ស្ត្រីម្នាក់ ប្តីទើបបង្រៀនបើកបរ ចេះតិចៗ បានបើករថយន្តលុចស៊ីស RX300 ពាក់ស្លាកលេខ សៀមរាប 2C-0898 បុករៈអ្នកដំណើរតាមផ្លូវ និងបុកចូល តូបលក់ចាប់ហួយ នៅមុខផ្សារគុត្តសត បណ្តាលឲ្យស្លា..ប់ស្ត្រីម្នាក់ និងរបួ.សធ្ង.ន់ស្រាល៧នាក់ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ជនរងគ្រោះ ដែលស្លា..ប់ ឈ្មោះ សាប់ និន ភេទស្រី អាយុ ៥៨ឆ្នាំ និងអ្នករបួ.ស ១.ឈ្មោះ ដួង ផានី ភេទស្រី អាយុ ៤០ឆ្នាំ របួសធ្ងន់ ២.ឈ្មោះ ដួង វាសនា ភេទប្រុស អាយុ ៤១ឆ្នាំ ៣.ឈ្មោះ រី រ័ត្ន ភេទស្រី អាយុ ២៦ឆ្នាំ ៤.ឈ្មោះ ឃឹម សុឃួន ភេទស្រី អាយុ ៤៣ឆ្នាំ ៥.ឈ្មោះ គុជ សៀវអ៊ី ភេទស្រី អាយុ ២ឆ្នាំរបួសធ្ងន់ ៧.ឈ្មោះ ង៉ិ ចាន់រៈ ភេទស្រី អាយុ ១០ឆ្នាំ ៧.ឈ្មោះ ង៉ា ពឹមខៀង ភេទស្រីអាយុ ៤ឆ្នាំក្រុមជនរងគ្រោះ រស់នៅ ភូមិគុត្តសតក្នុង ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕

