ពិធីប្រកាសកែសម្រួល និងតែងតាំង នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ

ភ្នំពេញ៖ សាលាស្រុកបូទុមសាគរ នារសៀលថែ្ងទី២៧ ខែមីនា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសកែសម្រួល និងតែងតាំង ប្រធាន អនុប្រធានគណៈកិត្តិយស ប្រធាន អនុប្រធានសមាជិក សមាជិកា គណៈកម្មាធិការ ក្រុមការងារកាកបាទក្រហមកម្ពុជា ឃុំ និងអ្នកស្ម័គ្រចិត្ត នៃអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ ក្រោមអធិបតីភាព លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ។

ពិធីនេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីលោកស្រី គ្រី សោភ័ណ ប្រធានកិត្តិយស លោក លោកស្រី អនុប្រធានកិត្តិយស ពីព្រះចៅអធិការវត្ត ៧អង្គ ជាអនុប្រធានកិត្តិយស លោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិកសមាជិកាគណៈកម្មាធិការអនុសាខា ស្រុក អ្នកស្ម័គ្រចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសប្បុរសជនជាច្រើននាក់ ក្នុងមូលដ្ឋានស្រុកបូទុមសាគរ ខេត្តកោះកុង ។

ចុងបញ្ចប់នៃកម្មវិធី លោកជំទាវ មិថុនា ភូថង បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះសរុប២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១ឡូ, ទឹកសុទ្ធ ១កេះ, ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *