ខេត្តតាកែវ ÷ សេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសងជល់មាន់ បៀរ អាប៉ោង និងយូគី ខុសច្បាប់ ជ្រកក្រោមស្លាក{កាស៊ីណូ ភ្នំដិន}មួយកន្លែងស្ថិតក្នុង ឃុំទំលាប់ ស្រុកគីរីវង្ស ខេត្តតាកែវ ឃើញបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្ក្រាប!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ -បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណ:អភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង …
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ដោយឡែកតែទីតាំងបនល្បែងសុីសងជល់មាន់ បៀរ អាប៉ោង និងយូគី ខុសច្បាប់ ជ្រកក្រោមស្លាក{កាស៊ីណូ ភ្នំដិន}មួយកន្លែងស្ថិតក្នុង ភូមិ ឃុំ ខាងលើនេះទេ? នៅតែដំណើរការបើកលេងជាធម្មតា រីឯអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋានស្រុកគីរីវង់ មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ!ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន
សូមជម្រាបថា:ទីតាំងបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ជ្រកក្រោមស្លាក{កាស៊ីណូ ភ្នំដិន}មួយកន្លែងស្ថិតក្នុង ឃុំទំលាប់ ស្រុកគីរីវង្ស ប្រជាពលរដ្ឋលើកឡើងជាបញ្ហាមួយដែលកំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ} ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម ។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាពិសេស ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងសុីសងជល់មាន់ បៀរ អាប៉ោង និងយូគី ខុសច្បាប់ ជ្រកក្រោមស្លាក{កាស៊ីណូ ភ្នំដិន}មួយកន្លែងស្ថិតក្នុង ភូមិ ឃុំ ស្រុក ខាងលើនេះផង ៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះទៅតាមវិជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ! ។
