ខេត្តកំពត ÷ ប្រភពបានអះអាងមកថា: មានទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ បីកន្លែងនេះនៅតាមភូមិមួយចំនួន ស្ថិតក្នុង ឃុំ ចំនួនពីរ .. រួមមាន .!!
{ទី១}នៅផ្ទះលក់ កាហ្វេ មួយកន្លែងស្ថិតនៅភូមិព្រែកតាព្រឹក ឃុំស្តេចគង់ខាងលិច
{ទី២}នៅផ្ទះហាងបញ្ចាំក្រុមហ៊ុនចាន់វឌ្ឍន: ជាប់ការ៉ាសសងតេលា ចម្ងាយពីសាលាស្រុកបន្ទាយមាស ១៥០ ម៉ែត្រ ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស
{ទី៣}នៅផ្ទះលក់ កាហ្វេ និងមានតារាងបាល់ទះជាប់គ្នា ស្ថិតនៅភូមិទូកមាសខាងលិច ឃុំទូកមាស ទីតាំងបនល្បែងខុសច្បាប់ទាំងបីកន្លែងនេះ ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត កំពុងដំណើរការបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងនោះ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទះក្នុងការទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ហើយមើលទៅ!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង …
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋរស់នៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត បានឲ្យដឹងថា: ដោយឡែកតែបនល្បែងមួយចំនួនក្នុង ឃុំស្តេចគង់ខាងលិច និងក្នុង ឃុំទូកមាស ស្រុកបន្ទាយមាស ពោលពេញកើតមានបទល្មើសល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុក រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ!សង្ស័យចាំទទួលលាភសក្ការៈពីម្ចាស់ទីតាំងបនល្បែងខុសច្បាប់ទាំងអស់នេះហើយមើលទៅ ទើបដើរបញ្ច្រាសទិសពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ
ជុំវិញពាក់ព័ន្ធទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់តាមអនឡាញ ជាច្រើនកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ពលរដ្ឋលើកឡើងថា: ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម..។
ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ឋ ស្នងការនគរបាលខេត្តកំពត សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ ជាច្រើនកន្លែងនៅតាមភូមិមួយចំនួន ស្ថិតនៅក្នុងមូលដ្ឋានខាងលើនេះផង៕
