ទីតាំងសង្វៀនល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង កំពុងបើកលេងបានយ៉ាងរំភើយ!ផ្គើននិងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!

ខេត្តស្ទឹងត្រែង ÷ មិនធម្មតាមែនម្ចាស់ទីតាំងសង្វៀនល្បែងស៊ីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិវិឡាគោស សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបង្វួកស្មារតីអ្នកញៀនល្បែងមកពីជិតឆ្ងាយឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ:ក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! សង្ស័យជាឆ្នាំងបាយរបស់អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ទេដឹង!បាននាំគ្នារក្សាស្ងៀមស្ងាត់!

សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2022-បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង..

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

សេចក្តីរាយការណ៍មកថា: ដោយឡែកតែទីតាំងសង្វៀនល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់មួយកន្លែងស្ថិតក្នុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឃើញនៅតែដំណើរការបើកលេងជាធម្មតា ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន ហាក់ដូចបានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប!ព្រោះខ្លាចបាត់បង់ផលប្រយោជន៍

ប្រជាពលរដ្ឋបានលើកឡើងអំពីបញ្ហាទីតាំងសង្វៀនល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់មួយកន្លែង កំពុងបើកលេងនៅក្នុងមូលខាងលើ ជាហេតុ!ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចកើតមានអសន្តិសុខ កើតនូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ។

ទោះបីជាយ៉ាងណាក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ជាពិសេស ឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងសង្វៀនល្បែងសុីសង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង7 ចំណុចរបស់រដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *