ក្រោយការបង្ក្រាប ពេលនេះគេសង្កេតឃើញរថយន្តប៉ាកុងរបស់ក្រុមហ៊ុន ធី ង៉ាអភិវឌ្ឍន៍ចាប់ផ្ដើមដឹកឈើពេញព្រៃយកចូលទៅក្រុមហ៊ុនរបស់ខ្លួនឍបានយ៉ាងរំភើយ

(ខេត្តព្រះវិហារ) ៖ ចាប់ផ្ដើមកក្រើកទៀតហើយនៅខេត្ត ព្រវិហារ យោងតាមប្រភពនឹងសេចក្ដីរាយការណ៍ពីរប្រជាពលរដ្ឋបានអោយដឹងថា ក្រុមហ៊ុនធីង៉ាអភិវឌ្ឍន៍និងវិនិយោគ ដែលមានទីតាំងជាប់ព្រៃឡង់ដែលជាព្រៃធំជាងគេជាប់ព្រំប្រទល់បីខេត្ត ស្ថិតចំណុចអូរឡង់ តំបន់៤,តំបន់៥ ក្នុងភូមិស្រែវាល ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ កំពុងតែធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងប្រើប្រាស់រថយន្ដប៉ាកុង និងរថយន្តយីឌុបជាច្រើនគ្រឿង មានការដឹកជញ្ជូនឈើមូលយ៉ាងគគ្រឹកគគ្រេងពីរង្វង់ខាងក្រៅ ជាពិសេសព្រៃឡង់តែម្ដង ដោយសំអាងថា មានច្បាប់ពីក្រសួង កសិកម្មរុក្ខប្រម៉ាញ់និងនេសាទ ធ្វើការដាំដុះ លើផ្ទៃដី សម្បទានសេដ្ឋកិច្ច ។

ប្រភពបានបន្តទៀតថា រថយន្ដប៉ាកុងនិងគោយន្តកន្រ្តៃមួយថ្ងៃៗបានដឹកជញ្ជូន ឈើមូល ដែលមានមុខកាត់២៥/៣៥/៤០/៥០សង់ទីម៉ែត្រយកមកដាក់ក្នុងក្រុមហ៊ុន ហើយសាងដាក់រថយន្តយីឌុបធំៗ ដោយផ្អែកលើលិខិត ស្នើសុំ ការអនុញ្ញាត ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធ្វើការឈូស ឆាយដាំដុះ ក្នុង អនុតំបន់៤និង អនុតំបន់៥ ស្ថិតនៅក្នុងខេត្តព្រះវិហារ ១សន្លឹក ដែល ពុំបានកំណត់ ទំហំដី ព្រំប្រទល់ ច្បាស់លាស់នោះឡើយ ។
គួររម្លឹកថា ក្រុមហ៊ុន បានបង្កើត រោងចក្រ កែច្នៃឈើ ដោយអះអាងថា សម្អាតឈើក្នុងដី សម្បទានរបស់ខ្លួន តែធាតុពិតឈើសេសសល់គឺពុករលួយ តែប្រមូលកាប់ឈើ ថ្មីពីតំបន់ ផ្សេងៗ មកធ្វើអាជីវកម្ម ក្នុងដីរបស់ខ្លួនកំពុងវិនិយោគ។

ក្រុមហ៊ុនធីង៉ាដែល មាននាយកក្រុមហ៊ុនថ្មី ឈ្មោះ ជា ពៅ មេការគ្រប់គ្រងឈ្មោះ សុង កំពុង តែ គៀងគរពលរដ្ឋយកគោយន្តកន្រ្តៃដឹកជញ្ជូនឈើមូលយ៉ាងមមាញឹកពីព្រៃឡង់ជ្រក ក្រោមស្លាកក្រសួងកសិកម្មអនុញ្ញាត្តិឈុសឆាយដាំដុះលើផ្ទៃដីសម្បទានសេដ្ឋកិច្ច។
ចំណែកការដឹកជញ្ជូនឈើនោះត្រូវបានប្រភពរាយកាណ៍ថា ដឹកឆ្លងកាត់ស្រុកសណ្តាន់ និង ស្រុកប្រាសាទ សំបូរឆ្ពោះមកកាន់ រោងចក្រ កែច្នៃឈើមួយកន្លែង ដែលមានឈ្មោះ ឡាំង សុង ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ដោយផ្អែកលើលិខិតស្នើសុំ ការអនុញ្ញាតពីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការឈូសឆាយដី ក្នុងអនុតំបន់៤ និងអនុតំបន់៥ រូចធ្វើការដាំដុះឲ្យបញ្ជប់ក្នុងឆ្នាំ២០២០ តែធាតុពិតក្រុមហ៊ុនមិនបានឈុសឆាយដាំដុះដូចលិខិតស្នើរសុំអីនោះទេ មានតែធ្វើសកម្មភាពកាប់ឈើធ្វើអាជីវកម្មតែប៉ុណ្ណោះ។

តាមសេចក្ដីរាយការណ៍ករណីដឹកជញ្ជូនឈើខាងលើនេះអង្គភាពសារព័ត៌មានរបស់យើងមិនអាចសុំការបំភ្លឺពីលោក ជា ពៅ មេការគ្រប់គ្រងទីនោះបាននៅឡើយទេ ព្រោះគ្មានលេខទូរសព្ទ័ ទំនាក់ទំនង យើងអង្គភាពរបស់យើងរងចាំការបំភ្លឺរាល់ម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published. Required fields are marked *