ខេត្តបន្ទាយមានជ័យ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាប់និងតារាងបាល់ទះ កន្លែងផ្ទះសំណាក់ចំការស្វាយ មួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
បើតាមសេចក្តីរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានយើងឲ្យបានដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥.នេះថា! មានទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាប់និងតារាងបាល់ទះ កន្លែងផ្ទះសំណាក់ចំការស្វាយ មួយកន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កំពុងកៀងគរក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពេញបន្ទុក តែគេមិនទាន់មានឃើញ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ រងការរិះគន់ចំៗថា! បើកគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង ក៏មិនអាចបើកលេងល្បែងសុីសង(មាន់ជល់)តាមអនឡាញ នៅលើទឹកដី សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានឡើយ!។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ប្តីខ្លាចប្រពន្ធៗខ្លាចប្តី មានការផុងខ្លួន និងការលេងល្បែងស៊ីសងខុសច្បាប់ ទាំងនោះ ព្រោះថាទីណាមានល្បែងសុីសង ទីនោះមិនយូរមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យម ជួយចាត់មន្រ្តី ជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ សាវជ្រាវភាពជាក់ស្តែង ដើម្បីមានវិធានការក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាប់និងតារាងបាល់ទះ កន្លែងផ្ទះសំណាក់ចំការស្វាយ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕