ព័ត៌មានសន្តិសុខសង្គម

មិនធម្មតាមែន.! ម្ចាស់ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ រីកដូចផ្សិត ជុំវិញផ្សារស្រែវាល ក្នុង.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ……………..

ខេត្តកំពង់ចាម ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង នៅជុំវិញ ផ្សារស្រែវាល ក្នុង.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងទប់ស្កាត់ និងបង្ក្រាប!

មជ្ឈដ្ឋានខាងក្រៅ !. និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រពន្ធ ហើយមានខ្នង បង្អែករឹងមាំ នៅពីក្រោយ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងជល់មាន់ និងឡូតូ តាមអនឡាញ នៅលើទឹកដី នៃឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បានឡើយ!។

ជាងនេះទៅទៀត ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង ក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង បែរជា.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន គ្មានការបង្រ្កាប! ខណៈបនល្បែងស៊ីសងនៅតែបន្តបើកលេងបង្កភាពអនាធិបតេយ្យ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងការភ័យខ្លាច ប្តីខ្លាចប្រពន្ធៗខ្លាចប្តីនិងកូនៗពួកគាត់ មានការ ផុងខ្លួន និងការលេងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ទាំងនោះ ម្យ៉ាងទៀត ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម ជួយចាត់ កម្លាំង ជំនាញ ក្រោម ឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង នៅជុំវិញផ្សារស្រែវាល ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *