ខេត្តកំពង់ចាម ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
រួមមាន ..!
(ទី១)ឈ្មោះ នឿ .!
(ទី២)ឈ្មោះ វ៉ាន់ .!
(ទី៣)ឈ្មោះ ចង្រុក .!
បើកឲ្យក្រុមញៀនល្បែងទាំងនោះនាំគ្នាជិះឡាន.ជិះម៉ូតូទៅលេងភ្លួកទឹក ភ្លួកដី តែលោក វរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះបង្ក្រាប!នោះទេ ប្រហែលម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងសង្វៀនល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែងក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ខណៈបនល្បែងសុីសង នៅតែបន្តបើកលេងអនាធិបតេយ្យ។
ជាងនេះទៅទៀត ទីតាំងសង្វៀនល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុងភូមិសាស្ត្រខាងលើ បើកលេងភ្នាល់ចាក់លុយធំៗណាស់ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ ហើយនាំគ្នា ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកងយ៉ាងសប្បាយរីករាយ រីឯ.អ្នកឈ្នះមុខខ្លាញ់ ចំណែកអ្នកចាញ់មុខសេះ លេងលុយអស់ពីខ្លួន ទាល់តម្រិះ ប្រចាំម៉ូតូ.ឡាន សូមបញ្ជាក់ថាទីតាំងបនល្បែងនេះ មានអ្នកឈរចាំមើលផ្លូវ ហើយមានអ្នកឈរចាំសម្រាប់សម្រួល ជាមួយ អ្នកសារព័ត៌មានយើង មិនឲ្យទៅដល់ទីតាំងបនល្បែងនោះទេ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការ ព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះ សុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា ទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជា មិនខានឡើយ!។
អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ជាពិសេស ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងសង្វៀនល្បែងសុីសង(មាន់ជល់ នឹងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)
១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។
៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕