(កែប)៖ វរសេនីយ៍ឯក ស៊ុម ហឿន នាយសេនាធិការ មេបញ្ជាការ រងតំបន់ប្រតិបត្តិការសឹករងកែប បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ-សតិអារម្មណ៍និងសភាពការណ៍ ដែលទើបវិវត្តន៍កើតមានថ្មីៗ ជាតិនិងអន្តរជាតិ និងត្រៀមបិទវគ្គហ្វឹកហ្វឺននៅនឹងកន្លែងនាពេលខាងមុខ ដើម្បីផ្សព្វផ្សាយដល់យោធិន នាព្រឹកថ្ងៃចន្ទទី០៣ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កែប ។
លោក វរសេនីយ៍ឯក ស៊ុម ហឿនបាន ថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ និង បានណែនាំដល់នាយ-ពលទាហាន ទាំងអស់ ត្រូវវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់ឲ្យ ឲ្យបានសម្រេចតាមគោលដៅដែលបានកំណត់ ។
លោកវរសេនីយ៍ឯក ហ៊ុម ហឿន នាយសេនាធិការ មេបញ្ជាការរង បានក្រើនរំលឹកដល់គ្រប់បណ្ដាកងឯកភាព ព្រមទាំងនាយពលទាហានទាំងអស់ ក្រៅពីភារកិច្ចស្នូលត្រូវខិតខំយកចិត្តទុកដាក់ លើការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ ព្រមទាំងការងារបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពកងទ័ព ។