ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់ តាមអនឡាញ និងឆ្នោតឡូតូ បង្កប់ក្នុងតារាងបាល់ទះ មួយកន្លែងក្នុងភូមិសាស្ត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បើកលេងអនាធិបតេយ្យ …………..

ខេត្តកណ្តាល ÷ បុគ្គលដែលហ៊ានបើកល្បែងជល់មាន់ តាមអនឡាញ និងឆ្នោតឡូតូ លេងក្នុងបន្ទប់ក្នុងតារាងបាល់ទះ មួយកន្លែង នៅម្តុំខាងត្បូង ការ៉ាសសាំង(PTT)ស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល បើកលេងអនាធិបតេយ្យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

មជ្ឈដ្ឋានខាងក្រៅ !. និងប្រជាពលរដ្ឋ រស់នៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែករឹងមាំ ទេនោះ ម្ចាស់ទីតាំងល្បែងស៊ីសង និងបក្សពួករបស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ តាមអនឡាញ និងឆ្នោតឡូតូ នៅលើទឹកដី ក្រុងអរិយក្សត្រ ខេត្តកណ្តាល បានឡើយ!។

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា! ទីតាំងល្បែងជល់មាន់ តាមអនឡាញ និងឆ្នោតឡូតូ មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែគេមិនដែលឃើញខាង មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាប!ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូមិនឆាប់ទេ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ជាពិសេស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងល្បែងជល់មាន់ តាមអនឡាញ និងឆ្នោតឡូតូ លេងក្នុងបន្ទប់ក្នុងតារាងបាល់ទះ មួយកន្លែង នៅម្តុំខាងត្បូង ការ៉ាសសាំង(PTT)ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន។ ដើម្បីស្របតាមគោលនយោបាយ-ភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាព”(មានលក្ខណៈសម្បត្តិ ៧យ៉ាង)

១- ផ្តល់សេវាសាធារណ: ជាពិសេសរដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត

២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេស គ្មានគ្រោះថ្នាក់ចរាចរណ៍។៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សា ក្នុងគ្រួសារ និងគ្មានក្មេងទំនើង។

៥-ដោះស្រាយ វិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។

៧- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

adm

Leave a Reply

Your email address will not be published. Required fields are marked *