ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងប្រភេទ មាន់ជល់ និងចាក់បាល់ តាមប្រព័ន្ធអនឡាញ បង្កប់ក្នុងហាងបញ្ចាំ.ដី.ឡាន.ផ្ទះ.និងម៉ូតូ.យីហោ(M77)មួយកន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានយ៉ាងរំភើយ! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មើលមិនឃើញ ………………..

ខេត្តបន្ទាយមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍ឲ្យដឹងថា! ទីតាំងល្បែងស៊ីសង ប្រភេទ មាន់ជល់ និងចាក់បាល់ តាមប្រព័ន្ធអនឡាញ បង្កប់ក្នុងហាងបញ្ចាំ.ដី.ឡាន.ផ្ទះ.និងម៉ូតូ.យីហោ(M77)មួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងចាស់ចូលលេងបានដោយសេរី តែលោកវរសេនីយ៍ឯក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត់ ហ៊ុល អភិបាលនៃគណ:អភិបាលក្រុងប៉ោយប៉ែត នាំគ្នានៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះទប់ស្កាត់ និងបង្ក្រាបឡើយ! តើហេតុអ្វី!ទៅ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងប្រភេទ មាន់ជល់ និងចាក់បាល់ តាមប្រព័ន្ធអនឡាញ បង្កប់ក្នុងហាងបញ្ចាំ.ដី.ឡាន.ផ្ទះ.និងម៉ូតូ.យីហោ(M77) មួយកន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កំពុងបើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងពេញបន្ទុក (ពោលគឺ)ចូលលេងរាល់ថ្ងៃ តែម្តង ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងប្រភេទ មាន់ជល់ និងចាក់បាល់ តាមប្រព័ន្ធអនឡាញ នៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាក់ជាមិនខាន។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង.ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងប្រភេទ មាន់ជល់ និងចាក់បាល់ តាមប្រព័ន្ធអនឡាញ បង្កប់ក្នុងហាងបញ្ចាំ.ដី.ឡាន.ផ្ទះ.និងម៉ូតូ.យីហោ(M77)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនដោយគ្មានការលើកលែង ដើម្បីពង្រឹង សន្តិសុខ សង្គម។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!៕

adm

Leave a Reply

Your email address will not be published. Required fields are marked *