ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ប្រភេទ មាន់ជល់ បៀរការ៉ាត និងចាក់បាល់ មួយកន្លែងក្នុង ក្រុងប៉ោយប៉ែត បើកលេងដោយមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ………………..

ខេត្តបន្ទាយមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! មានទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ប្រភេទ មាន់ជល់ បៀរការ៉ាត និងចាក់បាល់ មួយកន្លែង ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឲ្យក្រុមញៀនល្បែងប្រុសស្រី ក្មេងប្រុសឲ្យនាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ទីតាំងល្បែងស៊ីសង តាមអនឡាញ មួយកន្លែង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឡើយ! សង្ស័យខ្លាចបាត់បង់ ផលប្រយោជន៍ ហើយមើលទៅ។

ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ ប្រភេទ មាន់ជល់ បៀរការ៉ាត និងចាក់បាល់ មួយកន្លែងក្នុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងបើកលេងយ៉ាងពេញបន្ទុក ធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ ម្ចាស់ល្បែងស៊ីសង និងបក្សពួក ក៏មិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសង តាមអនឡាញ ប្រភេទ មាន់ជល់ បៀរការ៉ាត និងចាក់បាល់ នៅលើទឹកដី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឡើយ។

ប្រភពបានបន្ថែមថា! ក្តីកង្វល់ បងប្អូនប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ កំពុងមានការព្រួយបារម្ភ និងភាពភ័យខ្លាច ជាខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ទេ? កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។

ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរ ឧត្តមសេនីយ៍ទោ សិទ្ឋិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង.ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់កម្លាំងជំនាញ ក្រោមឱវាទ ចុះធ្វើការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញ ប្រភេទ មាន់ជល់ បៀរការ៉ាត និងចាក់បាល់ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ផងទាន ដើម្បី ពង្រឹង សន្តិសុខ សង្គម។

សូមរំលឹកផងដែលថា! កាលនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤.នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាលរាជធានី-ទាំង-២៥-ខេត្ត-ក្រុង-ត្រូវតែត្រួតពិនិត្យ និងបង្រ្កាប! ជាបន្ទាន់ ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួន ដោយគ្មានការលើកលែង៕

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ!។

adm

Leave a Reply

Your email address will not be published. Required fields are marked *