ព័ត៌មានសន្តិសុខសង្គម

បុរស​ម្នាក់យកគ្រាប់បែក💣សល់ពីសង្រ្គាមមក​គំរាមបោកស​ម្លាប់ប្រពន្ធនឹងក្រុមគ្រួ​សារអោយស្លាប់​ត្រូវ​សមត្ថកិច្ច​នគរបាល​បង្រ្កាប​និងឃាត់ខ្លួនបានភ្លា​ម​ៗ.., =============================

#កំពង់ស្ពឺ​៖​ កាលពីថ្ងៃទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ មានករណី​អំពេីហឹ​ង្សាក្នុងគ្រួសារក្លាយជាករណីគំរាមបោកគ្រាប់បែក​(គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ)​ សម្លាប់​ប្រពន្ធ​និងក្រុម​គ្រួសារ​ ទាំងមូល​នៅចំណុច​ភូមិទំពូង​ ឃុំមាន​ជ័យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ។

ដោយទទួល​បានព័ត៌មាន​តាមរយៈ​ដេីមបណ្ដឹង​ឈ្មោះ​ ផាត​ សុខលី​ ភេទស្រី​ អាយុ​២៤ឆ្នាំ​ ជាឧត្ដមភរិយា​រប​ស់​ជនល្មេីស​ដែលមានបំណងយកគ្រាប់បែក​សល់ពីស​ម័យសង្រ្គាម​ 💣💣ពីការដ្ឋានសំណង់មួយកន្លែ​ងដែលជនល្មេី​សជាប្ដីធ្វេីការ”., ជនល្មេីស​ជាប្ដីឈ្មោះ​ ហួន​ ស្រស់​ អាយុ៣៣ឆ្នាំ​ រស់នៅភូមិទំពូង​ ឃុំមាន​ជ័​យ​ ស្រុកសាមគ្គីមុនីជ័យ​ ខេត្តកំពង់ស្ពឺ​ ត្រូវ​បានសម​ត្ថកិច្ចនគរបាល​បង្រ្កាប​ ដកហូតវត្ថុតាង​គ្រាប់​បែក​ មួ​យគ្រាប់​ យកមករក្សាទុកប្រគល់ជូន​ជំនាញ​សុីម៉ាក់​បន្ដ។

យោងតាមលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរ​បា​ល​ស្រុក​សាមគ្គី​មុនីជ័យ​ បញ្ជាក់​ថាមូលហេតុ​នៃជម្លោះកេីត​ឡេីងដោយរឿងប្រច័ណ្ឌ​ កេីតហេតុតាំងពីមុនថៃ្ង​ បុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ហេីយប្ដីបានចេញពីផ្ទះបាត់រហូតមក​ដ​ល់ថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ បានយកកាដូគ្រាប់មកគម្រាមបោកសម្លាប់តែម្ដង​​។

​បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វេីការកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​រួមជាមួយ​វត្ថុតាង​គ្រាប់​បែក​ ទៅការិយាល័យ​ ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​នីតិវិធី​បន្ដ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *