ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ដ្រស្ដីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ …………………………….


រសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅសាលមហោស្រពខេត្ត ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ ២០២៤-២០២៨ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។

ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ស្នងការ ស្នងការរងនគរបាលខេត្ត ពន្ធនាគារខេត្ត អភិបាលក្រុង ស្រុក មន្រ្តីរាជការនៃរដ្ឋបាលខេត្ត មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាល ទាំងអស់នៃខេត្តក្រចេះ។

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

adm

Leave a Reply

Your email address will not be published. Required fields are marked *