(ខេត្ត រតនគិរី ) ÷ ម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោង ហើយយូគី ១.កន្លែងនេះគឺជានណារ ទើបហ៊ានប្រមូលបក្សពួកបើកលេងល្បែងសុីសងភ្នាល់ខុសច្បាប់ យ៉ាងពពាក់ពពូន នៅចំណុច ភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ មូលដ្ឋាន បែរជានាំគ្នាធ្វើព្រងើយមិនហ៊ានបង្ក្រាប! ព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍ទេដឹង?
ទីតាំងល្បែងស៊ីសងខុសច្បាប់ ១.កន្លែង នៅ ឃុំទីងចាក់ ស្រុកបរកែវ នៅតែបើកលេងបានដោយរលូន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានបង្រ្កាប!
(រតនគិរី ) ÷ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ កម្លាំងនគរបាលអធិការដ្ឋានស្រុកបរកែវ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងភ្នាល់ជល់មាន់មួយកន្លែង នៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ក្រោយទទួលបានដំណឹងពីប្រជាជននៅមូលដ្ឋានរាយការណ៏មកកម្លាំងសមត្ថកិច្ច ក្រុមអ្នកលួចលេងភ្នាល់ទាំងនោះបាននាំគ្នារត់ នៅពេលកម្លាំងនគរបាលបានទៅដល់ ដោយបន្សល់ទុកសម្ភារៈមួយចំនួន!? ប៉ុន្តែឥឡូវនេះពលរដ្ឋបានឃើញទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ ១.កន្លែងនេះ នៅតែបន្តប្រមូលផ្ដុំការជួបជុំ!លេងល្បែងយ៉ាងគឃ្លើននិងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ នៅភូមិថ្មី ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើព្រងើយមិនបង្ក្រាប!ស្របតាមរាជរដ្ឋាភិបាលដាកើចេញនូវ គោលនយោបាយ ភូមិ /ឃុំ /សង្កាត់ /ឲ្យមានសុវត្ថិភាព
ល្បែងសុីសងខុសច្បាប់មួយកន្លែងកំពុងចាប់ផ្ដើមបើកលេងយ៉ាងគឃ្លើន ក្នុងដែនការគ្រប់គ្រង លោកម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាប.!
(ភ្នំពេញ)÷ ខ្លាំងមែនម្ចាស់ទីតាំងល្បែងមួយកន្លែងនេះហ៊ានយកខ្សែមកឃាំងផ្លូវសាធារណៈមិនឲ្យពលរដ្ឋធ្វើដំណើរចេញចូលដើម្បីពួកគេងាយស្រួលលេងប្រជល់មាន់ គេសង្ស័យនៅក្បែរនោះមានអាប៉ោងខុសច្បាប់ ផងដែរចុះពីផ្លូវលំបេតុង ចូលក្នុងប្រហែល 150 ម៉ែត្រ ស្ថិតនៅភូមិតាង៉ូវកណ្តាល ហៅភូមិយួន នៅក្នុងទឹកដី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប! ឬមួយហ៊ានប្រឆាំងការណែនាំនូវវិធានការរដ្ឋបាលរាជធានីភ្នំពេញ បីកុំ បីការពារ
ឈ្មោះ ណាង កំពុងប្រមូលផ្តុំការជួបជុំ!បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ១.កន្លែង បានដោយរលូន នៅក្នុងទឹកដី ឃុំត្នោតចុងស្រល់ ស្រុកបន្ទាយមាស អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប!
(កំពត) ៖ មានទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ ១.កន្លែង កំពុងដំណើរការបើកលេងទាក់ទាញភ្ញៀវទាំងជិតទាំងឆ្ងាយមកចូលលេងយ៉ាងគគ្រឹកគគ្រេងហើយនាំគ្នាភ្នាល់ចាក់មាន់ក្នុង ១គូៗចាក់លុយចាប់ពី(១.ពាន់ ដុល្លារ)ទៅដល់( ៤.ពាន់ ដុល្លារ)ឯណោះ ចំណែកអាប៉ោង ក្នុង១គ្រប់ៗភ្នាល់ចាក់លុយធំៗដូចគ្នាផងដែរ ទីតាំងនេះបើកលេងនៅចំណុច ក្នុងរបងព័ទ្ធស័ង្គសី បិទចេញបិទចូល នៅក្បែរប៉ុស្តិ៍នគរបាលត្នោតចុងស្រល់ ស្ថិតនៅភូមិ/ឃុំត្នោតចុងស្រល់ ស្រុកបន្ទាយមាស ខេត្តកំពត អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើព្រងើយឬមួយមិនហ៊ានបង្ក្រាប! ប្រហែលទុកឱកាសឲ្យអ្នកញៀនផ្សងសំណាងដែលផ្ទុយអនុវត្តខុសពីការណ៍ណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ បីកុំ បីការពារ…
ពិតដែរឬទេ? ថាឈ្មួញឈើ ទាំងពីនេះ ដែលមានឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា កំពុងតែល្បីសំរុកដឹងជញ្ជូនឈើប្រណិតខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន អូរយ៉ាដាវ បានដោយរលូន ដោយមានលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទី ច្រកព្រុំដែន អូរយ៉ាដាវ ជាអ្នកសំរបសំរួល និងបើកបារ៉ាស់ជូន
( ខេត្តរតនគិរី )÷ មេឈ្មួញជើងខ្លាំងទាំងពីរូបនេះ កំពុងតែមមាញឹករត់ព័ន្ធដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមនបានយ៉ាងរលូន! បែរជា លោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការបង្រ្កាប!បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរីនេះតែម្ដង
ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែង នៅក្នុងទឹកដី ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ កំពុងប្រមូលផ្តុំការជួបជុំ! បើកលេងយ៉ាងពេញទំហឹង!
(កំពង់ចាម) ៖ ជាក់ស្ដែងនៅរសៀលថ្ងៃទី2 ខែមករា ឆ្នាំ2022-នេះ មានទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ នៅតែគឃ្លើនដំណើរការបើកលេងយ៉ាងពេញទំហឹង នៅចំណុច ភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ខណៈពេលនេះ ពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះមកមានចំណាត់ការបង្ក្រាបនៅឡើយទេ?
ចាប់ផ្ដើមដំណើរការបើកលេងទៀតហើយទីតាំងល្បែងស៊ីសងខុសច្បាប់ ១.កន្លែងនៅក្នុងទឹកដី សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ធ្វើព្រងើយ!
(ភ្នំពេញ) ៖ គឃ្លើនយ៉ាងនេះម្ចាស់ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ ១.កន្លែង នៅតាមបណ្ដោយផ្លូវឌួងងៀប នៅម្ដុំអង់តែន ចូលក្នុងប្រហែល ២០០ ម៉ែត្រ ឈាងខាងត្បូងជាប់របងផ្ទះបាក់បែក ម្ដុំកន្លែងគេធ្វើលូ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប!
នគរបាលខេត្តកំពង់ធំ ឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរំដោះជនរងគ្រោះ១០នាក់ នៅស្រុកតាំងគោក ដែលកំពង់រីកដូចផ្សិត!
(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ និងរំដោះនារីរងគ្រោះចំនួន១០នាក់ ក្នុងនោះមានអនីតិជនចំនួន៧នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២9 ខែធ្នូ ឆ្នាំ២០២១នេះ។
ចាប់ផ្ដើមទៀតហើយល្បែងសុីសងខុសច្បាប់ ១.កន្លែងនៅ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ កំពុងដំណើរការបើកលេងជាបណ្ដើរៗវិញហើយ!
(ភ្នំពេញ) ៖ ទីតាំងសង្វៀនបញ្ជល់មាន់និងអាប៉ោងខុសច្បាប់ ១.កន្លែង នៅតាមបណ្ដោយផ្លូវឌួងងៀប នៅម្ដុំអង់តែន ចូលក្នុងប្រហែល ២០០ ម៉ែត្រ ឈាងខាងត្បូងជាប់របងផ្ទះបាក់បែក ម្ដុំកន្លែងគេធ្វើលូ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនទាន់ធ្វើការបង្ក្រាប!
ឯកអគ្គរដ្ឋទូតឡាវចប់អាណត្តិអរគុណកម្ពុជាដែលបានជួយគំាទ្រប្រទេសឡាវ នៅគ្រប់កាលៈទេសៈ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាំផៃ ឃីន ដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។