#កំពង់ស្ពឺ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអំពេីហឹង្សាក្នុងគ្រួសារក្លាយជាករណីគំរាមបោកគ្រាប់បែក(គ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ) សម្លាប់ប្រពន្ធនិងក្រុមគ្រួសារ ទាំងមូលនៅចំណុចភូមិទំពូង ឃុំមានជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី ២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។
ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ក្នុងទឹកដី ក្រុងស្ទឹងត្រែង បើកលេងមិនខ្លាចអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានឡើយ …………..
ខេត្តស្ទឹងត្រែង ÷ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ឈ្មោះ តាខ្វៃ និងឈ្មោះ រ៉ូត បុគ្គលពីនាក់នេះ ម្ចាស់ទីតាំងសង្វៀនល្បែងសុីសងជល់មាន់ និងអាប៉ោង ខុសច្បាប់ ត្រង់ចំណុច ចំការម៉ៃសាក់ ក្បែរផ្លូវលេខ៧ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បើកឲ្យក្រុមញៀនល្បែងទៅលេងភ្លួកទឹកភ្លួកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
ទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ក្នុង(ខុនដូ)មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ បើកលេងអនាធិបតេយ្យ …………………….
ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ របស់ ជនជាតិចិន ក្នុង(ខុនដូ)មួយកន្លែង ជិតស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងបានដោយរលូន ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផងមើលទៅ បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
ទីតាំងល្បែងស៊ីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើកលេងអនាធិបតេយ្យ …………………….
ខេត្តកំពង់ចាម ÷ សេចក្តីរាយការណ៍ប្រាប់ថា! មានទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ ជាច្រើនកន្លែងក្នុង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមមាន…! (ទី១)នៅភូមិព្រែកក្រោម ឃុំព្រែកពោធិ៍។ (ទី២)នៅភូមិផ្សារព្រែកដំបូក ឃុំព្រែកដំបូក។ ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះទៅផ្ទាល់ចាប់ខ្លួនលោកវរសេនីយ៍ឯក សយ សុផានីក្រោយផ្ទុះអាវុធចំនួនពីរគ្រាប់ រឿងឈ្លោះប្រកែកគ្នា
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ចុះទៅផ្ទាល់ចាប់ខ្លួនលោកវរសេនីយ៍ឯក សយ សុផានី អាយុ៥៩ឆ្នាំ ប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រោយបាញ់២នាក់ប្តីប្រពន្ធ រឿងឈ្លោះប្រកែកគ្នាករណីស្រែកឡូឡា។
សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនៅក្នុងទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ……………………
ភ្នំពេញ ÷ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាប្រពៃណីជាតិខ្មែរ មានជនឆ្លៀតឱកាស នាំគ្នាបើកលេងល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងនៅស្ពាន(ទី១០)ទៅពីភ្នំពេញបត់ឆ្វេងចូលក្នុងឆ្ងាយបន្តិច ស្ថិតក្នុងទឹកដី សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ បានជា.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក 👏🌕🇰🇭
ព្រះរាជពិធីបុណ្យអុំទូក ជាពិធីបុណ្យសម្រាប់រំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី ១២ ក្នុងរាជ្យ ព្រះបាទជ័យវរ្ម័នទី៧ រវាងឆ្នាំ១១៧៧ ដល់ឆ្នាំ១១៨១ នៃគ.ស។
ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ មួយកន្លែងក្នុង ស្រុកក្រូចឆ្មារ បើកលេងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ……………………
ខេត្តត្បូងឃ្មុំ ÷ សេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសងឡូតូ និងមាន់ជល់ តាមអនឡាញ មួយកន្លែង ស្ថិតនៅភូមិត្រពាំងខ្សាច់ ឃុំឈូក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បើកទទួលភ្ញៀវប្រុសស្រី ក្មេងចាស់ឲ្យចូលលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្រ្កាប!
ទីតាំងល្បែងជល់មាន់ ខុសច្បាប់ ក្នុង.សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បើកលេងយ៉ាងសុខស្រួល មិនរំខាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ……………………
ភ្នំពេញ ÷ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា! ទីតាំងល្បែងជល់មាន់ ខុសច្បាប់ នៅម្តុំផ្ទះបាក់បែក គ្មានមនុស្សនៅ ខាងត្បូងជាប់ទៅនឹងរបង ផ្ទះជួលឃ្លាំងដែក មួយកន្លែង ស្ថិតនៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនបង្រ្កាប! សង្ស័យត្រូវថ្នាំសណ្តំ ស្រវាំងភ្នែក អស់ហើយមើលទៅ បានមើលមិនឃើញ។