ក្នុងរយៈពេល៨០ឆ្នាំកន្លងមកនេះ កងម្លាំងនគរបាលជាតិកម្ពុជាបានរួមដំណើរឆ្លងកាត់ជាច្រើនសម័យកាលនៃរបត់នយោបាយ ជាមួយនឹងតួនាទីភារកិច្ចក្នុងនាមជាកម្លាំងអនុវត្តច្បាប់ ថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ថែរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋ និងរបៀបរៀបរយសង្គម ។
{កាស៊ីណូ}គ្មានស្លាកយីហោ មួយកន្លែង នៅតំបន់ច្រកធ្លក ស្ថិតក្នុង សង្កាត់ច្រកម្ទេស ក្រុងបាវិត កំពុងបើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ចូលលេងល្បែងសុីសង គ្រប់ប្រភេទ យ៉ាងគគ្រឹកគគ្រេង ………………….
ខេត្តស្វាយរៀង ÷ អ្នកច្បាប់ ក៏ដូចមហាជនទូទៅ ធ្លាប់បានដឹងដែលថា! គោលការណ៍{កាស៊ីណូ}និមួយៗនៅកម្ពុជា គេមិនតម្រូវឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ? ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់ អាជីវកម្មបើក {កាស៊ីណូ}ជារឿងត្រឹមត្រូវ តែបើឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងទាំងនោះ គឺជារឿងខុសច្បាប់ 100% ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម សម្ពោធដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford របស់ក្រុមហ៊ុន RMA CAMBODIA។
សូមកោតសរសើរ ក្រុមហ៊ុនអន្តរជាតិ RMA និងក្រុមហ៊ុន Ford ដែលជាក្រុមហ៊ុនដ៏ធំរបស់សហរដ្ឋអាមេរិក ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសប្រទេសកម្ពុជា ជាទីតាំងវិនិយោគក្នុងវិស័យឧស្សាហកម្មដំឡើងរថយន្ត និងឈានទៅដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ដើម្បីចែកចាយនៅលើទីផ្សារ ។ វត្តមានរបស់ឧស្សាហកម្មធុនធ្ងន់ដ៏ទំនើបនេះ ផ្តល់ឱកាសការងារ ប្រាក់បៀវត្សរ៍ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងជំរុញដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ។
ទីតាំងល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ របស់ជនជាតិចិន យីហោ(ជីនសាហ៊យ)មួយកន្លែង នៅលើទឹកដី ខណ្ឌចំការមន បើកលេងយ៉ាងគគ្រឹកគគ្រេង …………….
ភ្នំពេញ ÷ បុគ្គលដែលហ៊ានបើកល្បែងហ្គេមបាញ់ត្រី ខុសច្បាប់ គ្រប់ប្រភេទ យីហោ(ជីនសាហ៊យ)មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមាន ឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
ឈ្មោះ ឡី បុគ្គលម្នាក់នេះហើយ ដែលជាម្ចាស់ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែងក្នុង ឃុំសឿ ស្រុកមង្គលបូរី ឃើញនៅតែបន្តបើកលេងអនាធិបតេយ្យ ………………….
ខេត្តបន្ទាយមានជ័យ ÷ ទីតាំងល្បែងសុីសង{បាញ់អាប៉ោង}ខុសច្បាប់ មួយកន្លែង ស្ថិតនៅភូមិបឹងតូច ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេងបានដោយរលូន រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ ប្តូរលេងបានពីកន្លែងមួយ ទៅកន្លែងទៀត បានយ៉ាងងាយស្រួល នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ………………………….
ភ្នំពេញ ÷ ម្ចាស់ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ មួយកន្លែងនេះ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! អាចប្តូរលេងបាន ពីកន្លែងមួយ ទៅកន្លែងមួយទៀត បានយ៉ាងងាយស្រួល នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅ១ និងភូមិសាស្ត្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ .! (ទី១)ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ .! (ទី២)នៅខាងត្បូងស្រះទឹក ម្តុំដើមប្រេងខ្យល់ និងដើមកាស្យា ស្ថិតនៅភូមិចោមចៅ សង្កាត់ចោមចៅ២ .! (ទី៣)ត្រង់ចំណុចដីឡូត៍ ខាងត្បូងជាប់មាត់ប្រឡាយ ឈាងខាងលិច…
ពិធីអញ្ជើញចុះសួរសុខទុក្ខ របស់គណៈប្រតិភូអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ២
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនិងថ្ងៃ ទី២៩ ខែមីនា ឆ្នាំ២០២៥ ប្រតិភូដឹកនាំដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ២ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ទីតាំងល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាប់និងតារាងបាល់ទះ កន្លែងផ្ទះសំណាក់ចំការស្វាយ មួយកន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បើកលេងយ៉ាងគគ្រឹកគគ្រេង ………………….
ខេត្តបន្ទាយមានជ័យ ÷ ពិតជាខ្សែធំ ខ្នងក្រាស់មែន.! បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់)តាមអនឡាញ ជាប់និងតារាងបាល់ទះ កន្លែងផ្ទះសំណាក់ចំការស្វាយ មួយកន្លែង ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប!
មិនធម្មតាមែន.! ម្ចាស់ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ រីកដូចផ្សិត ជុំវិញផ្សារស្រែវាល ក្នុង.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ បើកលេងមិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ……………..
ខេត្តកំពង់ចាម ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ ជាច្រើនកន្លែង នៅជុំវិញ ផ្សារស្រែវាល ក្នុង.ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកឲ្យក្រុមញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាពក្នុងទប់ស្កាត់ និងបង្ក្រាប!
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បន្តចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ខេត្តព្រះវិហារ៖ បន្ទាប់ពីបានសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ រួចមក នៅរសៀលថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៤ ស្ថិតនៅឃុំស្រអែម ស្រុមជាំក្សាន្ត ខេត្តព្រះវិហារ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។