(កំពង់ចាម) ÷ ពិតជាខ្លាំងមែនម្ចាស់បើកបនល្បែងប្រជល់មាន់និងអាប៉ោងមួយកន្លែងនេះពីមុនបើកលេងនៅស្រុកជើងព្រៃប៉ុន្តែឥឡូវប្ដូរមកលេងនៅខាងជើងវត្តផ្ចឹកប្រហែល 100 ម៉ែត្រក្នុងព្រៃកោះ វិញម្ដងស្ថិតនៅភូមិត្រពាំងធំ ឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ខ្ញុំបាទអ្នកសារព័ត៌មានយើងខ្ញុំបានរាយការណ៍ជូនលោកវរ:សេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការស្រុកព្រៃឈរ មានទីតាំងបើកបនល្បែងប្រជល់មាន់អាប៉ោងលោកក៍បានឆ្លើយថាចាំគាត់បញ្ជាឲ្យលោកមេប៉ុស្តិ៍រដ្ឋបាល ឃុំស្រង៉ែចុះទៅពិនិត្យនៅកន្លែងទីតាំងបើកបទល្បែងស៊ីសងមួយកន្លែងនេះប៉ុន្តែលោកមេប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ មិនបានចុះទៅដូចពាក្យលោកវរ:សេនីយ៍ឯកកែវ ស៊ាងហ៊ាន់អធិការស្រុកព្រៃឈរបាននិយាយនោះទេហើយលោកនាយរងប៉ុស្តិ៍រដ្ឋបាលឃុំស្រង៉ែ បានឆ្លើយប្រាប់ថាគាត់អត់បានដឹងរឿងនិងនោះទេគិតទៅអាជ្ញាធរមានសមត្ថកិច្ចស្រុកព្រៃឈរឆ្លើយទម្លាក់មួយទៅមួយ ឬមួយដូចពាក្យបងប្អូនពលរដ្ឋនិយាយថាម្ចាស់បើកបនល្បែងស៊ីសងបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរួចអស់ហើយទេដឹងចឹងបានរាយការណ៍ជូនហើយគ្នានអាជ្ញាធរមានសមត្ថកិច្ចណាហ៊ានទៅធ្វើការបង្ក្រាបទាល់តែសោះ
ទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់ដ៍ធំ នៅស្រុកជើងព្រៃ អាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានធ្វើការបង្រ្កាប បើកលេងបានយ៉ាងរំភើយ
(ខេត្តកំពង់ចាម) ÷មានទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់ដ៍ធំមានទីតាំងសម្រាប់ប្តូរលេងមាន (៣.កន្លែង) ទី១ -លេងនៅក្នុងព្រៃស្វាយចន្ទីស្ថិតនៅភូមិតាសែន ទី- ២ -លេងនៅក្នុងព្រៃស្វាយចន្ទីស្ថិតនៅភូមិបាណា ឃុំសូទិព្វ និងទី-៣ -លេងនៅក្នុងព្រៃស្វាយចន្ទីខាងត្បូងភូមិប្រធាតុ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មើលទៅអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកជើងព្រៃបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយ បានជាបើកលេងបានយ៉ាងរលូនដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋណាហ៊ានចុះមកធ្វើការបង្រ្កាបទាល់តែសោះ
មានទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងកំពុងបើកភ្នាល់លេងខុសច្បាប់ស្ថិតនៅភូមិត្បែងតែអាជ្ញាធរមានសមត្ថកិច្ចមិនហ៊ានបង្រ្កាប
(ខេត្តតាកែវ ) ÷មានទីតាំងសង្វៀនប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងគឃ្លើននិងច្បាប់មានកន្លែងស្ថិតនៅភូមិត្បែង ឃុំក្រាំងធ្លង់ ស្រុកបាទី ខេត្តតាកែវ ប្រហែលម្ចាស់បើកបទល្មើសបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចរួចអស់ទៅហើយបានជាមិនហ៊ានធ្វើការបង្រ្កាបបណ្តោយឲ្យបើកលេងបានយ៉ាងរំភើយ
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ពីមូលហេតុនាំឱ្យសម្តេចយកថ្ងៃ ៤ មេសា ជាថ្ងៃកំណើតផ្លូវការ
(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ គឺជាខួបលើកទី៥០ហើយ ដែលសម្តេចបានសម្រេចប្រើថ្ងៃកំណើតថ្មីមួយ ដែលសម្តេចបានជ្រើសរើសប្រើដោយខ្លួនឯងផ្ទាល់។
រថយន្តបែនលួចដឹកឈើប្រណិតជាច្រើនម៉ែត្រគូបនៅស្រុកឱរ៉ាល់ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប
ខេត្តកំពង់ស្ពឺ៖ រថយន្តបែនធ្លាប់តែ ដឹកខ្សាច់និងដឹកដី មួយគ្រឿងត្រូវបានសមត្ថកិច្ចឃាត់ពិនិត្យស្រាប់តែរកឃើញឈើប្រណិតជាច្រើនម៉ែត្រគូបទៅវិញសង្ស័យក្រុមឈ្មួញចាស់ៗប្រើរូបភាពបំភ័ន្តភ្នែកសមត្ថកិច្ច។
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការរាធានី-ខេត្តទូទាំងប្រទេស ស្រាវជ្រាវ ចាប់ឃាត់ខ្លួន នៅតាមឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19 ខុសច្បាប់
(ភ្នំពេញ)៖ ការចេញបទបញ្ជាដ៏ក្តៅគគុកនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។
រដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ដែលមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី៩រូប
(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មីសរុប៩រូប ជាសមាសភាពរាជរដ្ឋាភិបាល ដែលស្នើតែងតាំង និងកែសម្រួលដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំវិសាមញ្ញ នៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០នេះ។
ធនាគារជាតិនៃកម្ពុជា ណែនាំឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ រៀបចំកម្ចីឡើងវិញ ដើម្បីសម្រាលបន្ទុកអ្នកខ្ចី អំឡុងពេលមានវិបត្តិដោយសារកូវីដ១៩
(ភ្នំពេញ)៖ សេចក្តីណែនាំនេះ ក៏មានគោលបំណងរក្សាស្ថិរភាពហិរញ្ញវត្ថុ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ក្នុងអំឡុងពេលនៃវិបត្តិបង្កដោយជំងឺកូវីដ១៩នេះផងដែរ។
សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្សព្វផ្សាយអនុក្រឹត្យ កែសម្រួលការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាព ពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ៣៩អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៤អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក។
សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានណា ដែលលក់ម៉ាស់ថ្លៃហួសហេតុ និងបិទឱសថស្ថាន មិនឲ្យដំណើរការជារៀងរហូត
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានព្រមានប្រើកណ្ដាប់ដៃដែក បិទឱសថស្ថាន និងរឹបអូសយកម៉ាស់ពីឱសថស្ថានទាំងឡាយណា ដែលនៅបន្ដលក់ម៉ាស់ឡើងថ្លៃហួសហេតុ ខណៈប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវការម៉ាស់ ដើម្បីចូលរួមការពារ ទប់ស្កាត់ COVID-19 ដែលកំពុងរីករាលដាល។
