ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងប្រគល់ថវិកាលើកទឹកចិត្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់លោនាយឧត្តមសេនីយ៍ ១ម៉ឺន ៧ពាន់ដុល្លារ ថវិកា លោក ចិន្តា (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ…
