ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសហគ្រិនភាពកម្ពុជា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ទស្សនៈឆ្នាំ ២០៣០៖ ✧═══•❁❀❁•═══✧

នាល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសហគ្រិនភាពកម្ពុជា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ទស្សនៈឆ្នាំ ២០៣០៖ វិនិយោគ ដើម្បីអនាគត» និងពិធីសម្ពោធជាផ្លូវការ «យុទ្ធនាការ ១០០សហគ្រិន១០០ស្លាកសញ្ញាខ្មែរ» ដែលប្រារព្ធធ្វើឡើងនៅ រោងភាពយន្ត Legend Olympia Mall រាជធានីភ្នំពេញ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ…

នាយឧត្ដមសេនីយ៍ សៅ សុខា ប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពរបស់ក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តមកលើសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជាផ្សេងទៀត

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់ សូមសម្ដែងនូវការសោកស្តាយជាពន់ពេក និងសូមប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះទង្វើវាយប្រហារ និងគ្មានការគោរពប្រព្រឹត្តមកលើ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឥស្សរជនកម្ពុជាផ្សេងទៀតនាពេលថ្មីៗនេះ។

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ៨

ថ្ងៃចន្ទ ៨រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ៨ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ បិណ្ឌ២

ថ្ងៃអង្គារ ២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គឺជាថ្ងៃកាន់បិណ្ឌ២ នៃពិធីបុណ្យកាន់បិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១០០គ្រឿង ដល់កាកបាទក្រហមកម្ពុជា សម្រាប់មណ្ឌលសុវត្ថិភាពប្រជារាស្ត្រភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ​​ និងខេត្តព្រះវិហារ​ …!!

នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានក្រាបបង្គំទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានចង្កៀងប្រើថាមពលពន្លឺព្រះអាទិត្យ ចំនួន ១០០គ្រឿង ចំពោះកាកបាទក្រហមកម្ពុជា សម្រាប់មណ្ឌលសុវត្ថិភាពប្រជារាស្ត្រភៀសសឹក នៅខេត្តឧត្តរមានជ័យ​​ ចំនួន​ ៥០គ្រឿង និងនៅខេត្តព្រះវិហារ​ ៥០គ្រឿង។

បន្តតាមដានការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់សម្រាប់ថ្ងៃទី២។ សូមកោតសរសើរកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទរបស់កម្ពុជាដែល គោរពអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ បានយ៉ាងល្អ។

សូមអរគុណចំពោះអនុព័ន្ធយោធានៃ បណ្តាប្រទេសដែលបានអញ្ជើញទៅ ពិនិត្យផ្ទាល់ដល់ព្រំដែនកម្ពុជា-ថៃក្នុងទឹកដីកម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន ……………………..

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។

អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

អបអរសាទរ ការចុះបញ្ជីបូជនីយដ្ឋាន​​ចង​ចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី មានមោទនភាពចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ និងអរគុណសម្រាប់ទឹកចិត្ត ការពុះពារអនុវត្តភារកិច្ចប្រកបដោយភាពជាគំរូ និងការទទួលខុសត្រូវខ្ពស់ …………………………….

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសរសេរលើគេហទំព័រហ្វេសប៊ុកផ្លូវការ ដោយបង្ហាញពីមោទនភាពចំពោះថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងមុខងារសាធារណៈ និងអរគុណសម្រាប់ទឹកចិត្ត ការពុះពារអនុវត្តភារកិច្ចប្រកបដោយភាពជាគំរូ និងការទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានសមិទ្ធផលជាបន្តបន្ទាប់ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងជាកេរមរតកដ៏ពិសិដ្ឋសម្រាប់ទុកជូនអ្នកជំនាន់ក្រោយផងដែរ។

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន អញ្ជើញចុះសុខទុក្ខ និងពិនិត្យស្ថានភាពទ័ព ឈរជើងការពារទឹកដីដ៏អង់អាចក្លាហាន

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យស្ថានភាពកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានបំផុតការពារទឹកដីជាប់ព្រំដែនថៃ។