ស្ពានភ្ជាប់កោះពេជ្រ-កោះនរា សាងសង់បានជាង៨០%ហើយ ខណៈគម្រោងសាងសង់នឹងត្រូវបញ្ចប់នៅត្រឹមខែវិច្ឆិកា

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ចេញពីកោះពេជ្រ ភ្ជាប់តំបន់កោះនរា សាងសង់សម្រេចបានប្រមាណ ៨០ភាគរយហើយ ខណៈដែលគម្រោងនេះ គ្រោងបញ្ចប់នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។

ស្ពានថ្មីមួយខ្សែនេះ នឹងដើរតួនាទីសំខាន់ក្នុងការបម្រើដល់ការធ្វើដំណើររបស់ពលរដ្ឋ ដោយអាចឆ្លងពីតំបន់កោះនរា ទៅកាន់តំបន់អភិវឌ្ឍន៍កោះពេជ្រ ដែលនឹងធ្វើឱ្យរំហូរចរាចរណ៍នៅភូមិសាស្ត្រខណ្ឌច្បារអំពៅមានភាពប្រសើរឡើងនៅពេលខាងមុខ ខណៈបច្ចុប្បន្នកំពុងប្រឈមនឹងការកកស្ទះចរាចរណ៍ជាប្រចាំថ្ងៃ ពិសេសរៀងរាល់ពេលព្រឹក និងពេលល្ងាច។

សូមបញ្ជាក់ថា ស្ពានតភ្ជាប់ពីកោះពេជ្រ-កោះនរា ត្រូវបានបើកការដ្ឋានដំណើរការសាងសង់កាលពីខែតុលា ឆ្នាំ២០២០។ ស្ពាននេះមានប្រវែង ៨២៤ម៉ែត្រ ទទឹង ២៤,៥០ម៉ែត្រ និងត្រូវចំណាយថវិកាចំនួន ៣៨លានដុល្លារ៕

Leave a Reply

Your email address will not be published. Required fields are marked *