បែកធ្លាយ ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងក្នុង ស្រុកកោះអណ្ដែត ខេត្តតាកែវ

ខេត្តតាកែវៈ កាលពីថ្ងៃទី 9 ខែមិថុនាឆ្នាំ 2023
អង្គភាពយើងខ្ញុំទទួលបានព័ត៌មានជាច្រើនពាក់ព័ន្ធការដេញថ្លៃគម្រោងនានាក្រោមការគ្រប់គ្រងរបស់ CNDD គ.ជ. អ.ប គឺបង្កប់នូវអំពើពុករលួយមហាសាល។ ជាក់ស្តែងនៅថ្ងៃទី09/06/2023 នៅក្នុងឃុំក្រពុំឈូក មានការដេញថ្លៃគម្រោងសាងសងផ្លូវប៉េតុងចំនួន២ខ្សែរ។

ទី១ រដ្ឋបាល ឃុំក្រពុំឈូក បានដេញថ្លៃគម្រោងផ្លូវប៉េតុងអាម៉េ ដែលមានប្រវែងបណ្តោយ 0-500 ម៉ែត្រ ក្នុងតម្លៃប៉ាន់ស្មាន328-734-314រៀល។ គម្រោងនេះបានទៅលើឈ្មោះ (ឆោម រក្សា)ក្នុងតម្លៃ (320-000-000 រៀល) ជិតទល់នឹងតម្លៃប៉ាន់ស្មាន។

2-រដ្ឋបាលឃុំ ព្រៃយុថ្កាសាងសង់ផ្លូវបេតុង ប្រវែង 348 ម៉ែត
គម្រោងនេះផងដែរបានធ្លាក់ទៅលើក្រុមហ៊ុន លោក(នង ទុយ) ក្នុងតម្លៃ (232-500-000 រៀល)ជិតទល់នឹងតម្លៃប៉ាន់ស្មាន
ប្រកបដោយល្បិចកល់ទុច្ចរិតគេងបំបាត់ថវិកាជាតិដ៏មហាសាលក្នុង១គម្រោងៗនាពេលបច្ចុប្បន្ននេះ។
មហាជនក៏ដូចជាប្រជាពលរដ្ឋមានកាងើយឆ្ងល់ជាខ្លាំង ក្នុងការដេញថ្លៃគម្រោងនេះមានក្រុមហ៊ុនជាច្រើនបានចុះឈ្មោះត្រៀមចូលរួមជាច្រើន ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុនទាំងនោះ ត្រូវបានទទួលប្រាក់ជាថ្នូរនឹងការមិនចូលដេញថ្លៃ ដើម្បីទុក្ខឱកាសឲ្យក្រុមហ៊ុន២ឬ៣ តែប៉ុណ្ណោះចូលដេញថ្លៃនៅថ្ងៃកំណត់។
ជាក់ស្តែងនៅថ្ងៃទីទី 9 ខែមិថុនាឆ្នាំ 2023 នេះ គឺយើងមើលឃើញថាមានការដេញថ្លៃគម្រោងទាំង២ ប៉ុន្តែហេតុអ្វីបានជាមានតែ3-4ក្រុមហ៊ុនចូលរួមដេញថ្លៃ។
មហាជនដាក់ការសង្ស័យថាក្រោយពីដេញថ្លៃគម្រោងនេះចប់ តំណាងខាងក្រុមហ៊ុនដែលដេញបានគម្រោងនោះណាត់តំណាងក្រុមហ៊ុននាៗដែលបានយល់ព្រមមិនចូលរួមដេញថ្លៃទាំងឡាយទៅចែកលុយគ្នាយ៉ាងអនាធិប្បតេយ្យ ឫក៏បាញ់លុយតាមABA ជាដើម នេះហើយជាអំពើពុករលុយបំផ្លាញថវិកាជាតិរាប់សិបលានរៀលក្នុង១គម្រោងៗ តើស្ថាប័នរដ្ឋបានដឹងពីបញ្ហាមិនប្រក្រតីទាំងនេះដែរឬទេ—-? ឬក៏ត្រូវដងត្រូវផ្លែគ្នាឃុបឃឹតជាប្រព័ន្ធយកថវិកាជាតិចែកគ្នាយ៉ាងសប្បាយបែបហ្នឹងឬ…?

ដោយឡែកក្រុមហ៊ុនទាំង៣-4 ទៀតដែលបានដាក់ដេញថ្លៃជាមួយគ្នានេះគឺគ្រាន់តែជាការបង្គ្រប់កិច្ចអោយក្រុមហ៊ុន ដែលដេញបាននោះទេ នេះជាការសម្តែងដ៏អាក្រក់មួយរបស់ពួកគេនាពេលបច្ចុប្បន្ននេះ ។
បើតាមសេចក្តីរាយកាណ៍បានអោយដឹងទៀតថា៖ ក្នុងការដេញថ្លៃគម្រោងផ្លូវប៉េតុងអាម៉េ មិនមែនមានតែក្រុមហ៊ុនទាំង៣នេះទេ គឺមានក្រុមហ៊ុនច្រើនចូលរួម ប៉ុន្តែត្រូវបានក្រុមហ៊ុនមិនអោយចូលដេញ។

Leave a Reply

Your email address will not be published. Required fields are marked *