
ខេត្តកណ្តាល ÷ ប្រភពបានអះអាងមកថា: មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល បានធ្វើសកម្មភាពបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនមានឆន្ទ:ក្នុងការបង្រ្កាបឡើយ!សង្ស័យបាត់បង់ផលប្រយោជន៍ហើយមើលទៅ
សូមរំលឹកថា: កាលនៅថ្ងៃទី17 ខែកញ្ញា ឆ្នាំ2023 – បានកន្លងទៅនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យអភិបាលរាជធានី ទាំង25 ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
សេចក្តីរាយការណ៍បានប្រាប់ឲ្យដឹងថា: ដោយឡែកតែទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ឃុំព្រែកគយ ស្រុកស្អាង ឃើញបើកលេងជារៀងរាល់ថ្ងៃ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនហ៊ានបង្ក្រាប! សង្ស័យបានទទួលលាភសក្ការៈខ្លះៗពីម្ចាស់បនល្បែងខាងលើរួចហើយផងក៏មិនដឹង! បាននាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង7ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ទាក់ទិនទៅនិងទីតាំងបនល្បែង ជល់មាន់ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋលើកឡើងថា: ជាហេតុ!ធ្វើឲ្យពួកគាត់រស់នៅមានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ ភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។
អាស្រ័យហេតុនេះប្រជាពលរដ្ឋ សូមសំណូមពរដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាពិសេស ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមមានវិធានការទប់ស្កាត់ ដើម្បីចាត់កម្លាំងជំនាញ ក្រោមឱវាទចុះធ្វើការបង្ក្រាប!ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅភូមិ ឃុំ ខាងលើនេះផងទាន៕
