ទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក កំពុងបើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍មកថា: មានទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងក្រោយផ្សារសំអាងរីករាយ ស្ថិតនៅភូមិកំពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បានបង្វួកស្មារតីក្រុមញៀនល្បែងឲ្យនាំគ្នាចូលលេងយ៉ាងអនាធិបតេយ្យ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការ បង្ក្រាបឡើយ! សង្ស័យខ្លាចប៉ះពាល់ផលប្រយោជន៍

ទីតាំងបនល្បែងសុីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ បើកលេងបានសង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវហើយមើលទៅ បានជា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានឆន្ទះក្នុងការបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ មួយនេះឡើយ! សង្ស័យអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ត្រូវថ្នាំសណ្តំអ្វី!បានមើលមិនឃើញ ឬមួយហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន

ជុំវិញទីតាំងបនល្បែង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុង ឃុំបឹងល្វា ស្រុកសន្ទុក ប្រជាពលរដ្ឋរបានលើកឡើងថា: ជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចកើតមានអសន្តិសុខ កើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម។

ទោះបីជាយ៉ាងក្តី មជ្ឈដ្ឋានអ្នកច្បាប់ ក៏ដូចជាមហាជនទូទៅ សូមស្នើយ៉ាងទទូចដល់ ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជាពិសេស ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ សូមចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសង{ជល់មាន់}ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្រោយផ្សារសំអាងរីករាយ ស្ថិតក្នុងទឹកដីក្នុងភូមិសាស្ត្រខាងលើនេះផង។

សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *