ខេត្តកណ្តាល ÷ ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ និងឡូតូ មួយកន្លែងស្ថិតនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ននេះកំពុងតែត្រូវប៉ាន់ពួកក្រុមអ្នកញៀនល្បែងប្រមូលម្តុំគ្នាចូលលេងយ៉ាងពេញបន្ទុក ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានឆន្ទ: ក្នុងការទប់ស្កាត់ មិនអើពើបង្ក្រាបឡើយ!សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ផងទេដឹង!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ទើបបានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង…
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: បើអាជ្ញាធរ មានសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ោក្នុងការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរ មានសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
សេចក្តីរាយការណ៍មកថា: ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ និងឡូតូ មួយកន្លែងក្នុង ឃុំព្រែកអំបិល ស្រុកស្អាង ឃើញនៅតែដំណើរបើកលេងជារៀងរាល់ថ្ងៃ ក្នុងនោញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នាធ្វើមិនដឹង!សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានជាមើលមិនឃើញ ទើបដើរបញ្ច្រាសទិសផ្ទុយពីគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាលកម្ពុជា ទៅវិញ។
ប្រភពដដែលបន្តទៀតថា: ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ និងឡូតូ មួយកន្លែងស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋបានលើកឡើងជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ ជាខ្លាំង បញ្ហាអសន្តិសុខ ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា ចោរលួច ចោរឆក់ និងចោរប្លន់ និងអំពើហិង្សា ជាដើម ..។
ជុំវិញពាក់ព័ន្ធទៅនិងទីតាំងបនល្បែងមួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើ ប្រជាពលរដ្ឋ ក៍៏ដូចជាមហាជនទូទៅ សូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជាពិសេស លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល គួរតែចាត់វិធានការទប់ស្កាត់ និងបង្ក្រាប!ទីតាំងបទល្មើសល្បែងជល់មាន់ខុសច្បាប់ តាមអនឡាញ និងឡូតូ មួយកន្លែងស្ថិតនៅភូមិ ឃុំ ខាងលើនេះផងទាន ៕

