ឈ្មោះ សម្បត្តិ ហៅជ្រូក ជាអ្នកណា បានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ខណ្ឌដង្កោ ខ្លាចញញើតបានជាបណ្តោយឲ្យបើកលេងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ ប្តូរពីមួយទៅកន្លែងមួយតាមចិត្ត ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន

ភ្នំពេញ ÷ សេចក្ដីរាយការណ៍បានប្រាប់មកថា: មានទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងនាំគ្នាបើកលេងតាមអំពើចិត្ត មានទីតាំងប្តូរលេងជាច្រើនកន្លែងម្ចាស់តែមួយ   មាន .!!

(ទី១)ក្នុងរបងដីឡូត៍ ខាងត្បូងភូមិរកាកុះ នៅជាប់ខាងកើត
(បុរី HH) ស្ថិតក្នុង សង្កាត់ព្រៃស .!

(ទី២)នៅម្តុំដើមស្វាយជាប់របងគុក មណ្ឌលអប់រំកែប្រែទី១
(ទី៣)នៅចំណុចដើមព្រីងខាងជើងភូមិកំរៀង ស្ថិតក្នុង សង្កាត់ព្រៃវែង

(ទី៤)តាមផ្លូវលំជាប់មាត់ប្រឡាយខាងជើងផ្សារទួលសំបូរ ចុះត្រង់មកកើតចម្ងាយ ៧០០.ម៉ែត្រ នៅឆ្វេងដៃ នៅម៉ាម្តុំឃ្លាំងពីក្បែរគ្នា នៅចំណុចពោធិ៍រលំ ស្ថិតក្នុង សង្កាត់សាក់សំពៅ ទីតាំងបនល្បែងប៉ុន្មានកន្លែងនេះ ស្ថិតនៅក្នុងទឹកដី ខណ្ឌដង្កោ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនអើពើបង្រ្កាប!សង្ស័យជាឆ្នាំងបាយរបស់ អស់លោក អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ផងក៏មិនដឹង!

សូមរំលឹកថា: កាលនៅថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២២ – បានកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យគណៈអភិបាលរាជធានី ទាំង២៥ ខេត្ត ក្រុង ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងសីសងខុសច្បាប់ គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនមានក្នុងការទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ!អាជ្ញាធរសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។

តែដោយឡែកទីតាំងបនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់នៅតាម សង្កាត់ មួយចំនួន ស្ថិតក្នុងទឹកដី ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញនៅតែដំណើរការបើកលេងយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនមានក្នុងការទប់ស្កាត់ និងបង្ក្រាបឡើយ! ជាហេតុ!ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពគ្រួសារ ខ្លាចប្តីកូនពួកគាត់មានការផុងខ្លួន និងការលេងល្បែងទាំងនោះ ដែលជាបញ្ហាកើតមានអសន្តិសុខ កើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ។ល។

ករណីនេះប្រជាពលរដ្ឋបាននាំគ្នាធ្វើការសូមណុំពរទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាប!ទីតាំងបនល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់ កំពុងបើកលេងនៅក្នុងមូលដ្ឋានខាងលើនេះ តាមបទបញ្ជាស្តីពីការទប់ស្កាត់របស់ សម្តេចតេជោ ហ៊ុនសែន ៕ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *