ខេត្តកណ្តាល ÷ ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងភូមិស្រែគោក ឃុំអន្លុងល្មៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កំពុងបើកលេងបានយ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនធ្វើការបង្រ្កាប! គិតថាបទបញ្ជា របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបហើយមើលទៅ!
សូមរំលឹកថា: កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ ខណ:អភិបាលរាជធានី.ទាំង២៥.ខេត្ត.ក្រុង.ដែលតម្រូវឲ្យបង្រ្កាប!ទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង ។
សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា: អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាប!រាល់បទល្មើសល្បែងសុីសងខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង ទៀតផង។
សេចក្តីរាយការណ៍មកថា: ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ តាមអនឡាញ ស្ថិតក្នុងមូលដ្ឋានខាងលើ ឃើញដំណើរការបើកឲ្យអ្នកញៀនល្បែងនាំគ្នាចូលលេងគគ្រឹកគ្រេងយ៉ាងដូច្នេះ មហាជនទូទៅ ដាក់ការសង្ស័យ.ម្ចាស់បនល្បែងគ្រប់ប្រភេទខាងលើនេះ អាចផ្តល់លាភសក្ការៈឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន រួចហើយផងក៍មិនដឹង!បាននាំគ្នាមិនហ៊ានទប់ស្កាត់ និងបង្រ្កាបឡើយ!
ករណីទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ បងប្អូនពលរដ្ឋនាំគ្នាព្រួយបារម្ភជាខ្លាំង ខ្លាច ប្តីនិងកូនៗពួកគាត់ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនោះ ជាហេតុ!ធ្វើឲ្យបញ្ហាអន្តិសុខ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពីហឹង្សា ជាដើម ។
ដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋក៍ដូចមហាជនទូទៅ អំពីនាវយ៉ាងទទូចដល់ លោក គង់ សោភ័ណ្ឌ ជាចៅហ្វាយខេត្តកណ្តាល ជាពិសេស លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល សូមជួយត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាប! ទីតាំងល្បែងសុីសងជល់មាន់ ខុសច្បាប់ តាមអនឡាញ មួយកន្លែងស្ថិតក្នុងមូលដ្ឋានខាងលើនេះផង ឬមួយគិតថា: បទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន សាបរលាបមែនទេ? ៕ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣.នេះ
