ល្បីទៀតហើយល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងបើកលេងបានយ៉ាងរំភើយ មិនខ្លាចញញើត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ចុះមកធ្វើការបង្រ្កាបឡើយ..!!

ភ្នំពេញ÷ មានទីតាំងបនល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កំពុងដំណើរការបើកឲ្យអ្នកញៀនល្បែងនាំគ្នាចូលលេងបានយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាបឡើយ ឬមួយខ្លាចបាត់បង់ផលប្រយោជន៍

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា÷ ទីតាំងបនល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើនេះ សង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវឲ្យដំណើរការបើកលេងហើយមើលទៅ បានឃើញក្រុមញៀនល្បែងនាំគ្នាចេញចូលលេងបានទៅដោយរលូន ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ភ ភ័យខ្លាច ប្តីនិងកូនៗពួកគាត់ ផុងខ្លួននិងការលេងល្បែងខុសច្បាប់ទាំងនេះ ជាហេតុ!ធ្វើឲ្យកើតមានអំពីបញ្ហាអសន្តិសុខ កើតមាននូវ អំពីចោរកម្ម និងបទល្មើស ផ្សេងៗ ពោលគឺ លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

សូមរំលឹកថា កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាឲ្យ អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.បង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ដាច់ណាត់ទៀតថា បើមាន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់ និងបង្រ្កាបទីតាំងបនល្បែងសុីសងខុសច្បាប់ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។

ដូច្នេះហើយប្រជាពលរដ្ឋបាននាំគ្នាសង្ឃឹមថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងចាត់កម្លាំងជំនាញ ក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងបនល្បែងសុីសង(ជល់មាន់)ខុសច្បាប់ តាមអនឡាញ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើ ដើម្បីឲ្យស្របតាមបទបញ្ជា របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី ៕ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣

Leave a Reply

Your email address will not be published. Required fields are marked *