ខេត្កំពង់ចាម÷ ល្បែងស៊ីសងជល់មាន់ខុសច្បាប់ តាមអនឡាញ ពីរកន្លែងទី១ នៅភូមិតាប៉ាង០២ ឃុំតាប្រុក ទី២ ស្ថិតនៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប នៅក្នុងទឹកដី ស្រុកចំការលើ ខេត្តកំពង់ចាម បើកលេងបានយ៉ាងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប
បើតាមប្រជាពលរដ្ឋបានរាយការណ៍មកថា÷ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខាងលើ បើកលេងជារៀងរាល់ថ្ងៃ ជាហេតុធ្វើអោយប្រជាពលរដ្ខរស់នៅព្រួយបារម្ភ ភ័យខ្លាច អំពីបញ្ហាអសន្តិសុខ កើតមានដូចជា អំពើចោរកម្ម និងបទល្មើសផ្សេងៗ(ពោលគឺ) លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។
សូមរំលឹកថាកាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុនសែន បានដាក់បទបញ្ជាអោយ អភិបាលរាជធានី.ទាំង.២៥.ខេត្ត.ក្រុង.ត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទូទាំងប្រទេស សម្តេចតេជោ ហ៊ុនសែន បានបញ្ជាក់ដាច់ណាត់ទៀតថា បើសិន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនមានវិធានការទប់ស្កាត់ ឬមួយហ៊ានមិនបង្រ្កាប ទីតាំងល្បែងសុីសងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនឹងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែង តែម្តង ។
ប្រជាពលរដ្ឋនាំគ្នាសូមណុំពរ ទៅដល់ លោក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ សូមចាត់កម្លាំងចុះធ្វើការបង្ក្រាប ល្បែងស៊ីសងជល់មាន់ ខុសច្បាប់ តាមអនឡាញ ពីរកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផង ៕ ថ្ងៃទី ៣០.១២.២០២២






