មហាជននាំគ្នារិះគន់ទីតាំងល្បែងសុីសងខុសច្បាប់នៅសង្កាត់ស្ទឹងមានជ័យ.៣ ក្នុងដែនការគ្រប់គ្រង លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាល ខណ្ឌមានជ័យ នៅតែបន្តបើកលេងបានពេញបន្ទុក សមត្ថកិច្ចធ្វើព្រងើយមិនហ៊ានរបង្ក្រាប!!

ភ្នំពេញ ÷ មិនធម្មតាមែនឈ្មោះ(សម្បត្តិ. ហៅជ្រូក) ជាម្ចាស់ទីតាំងបើកបទល្មើសបាន ល្បែងសុីសងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មានពីកន្លែងនៅតែបន្តនាំបក្សពួកបើកលេងយ៉ាងពេញបន្ទុក ទី.១ នៅភូមិឬស្សី បើកលេងនៅក្នុងតារាងបាល់ទាត់និងបាល់ទះ ចុះពីស្តុបស្ពានដែកប្រហែល ១០០ ម៉ែត្រ ទី.២ បើកលេងតាមបណ្ដោយផ្លូវឌួងងៀបនៅម្ដុំអង់តែនគេធ្វើចាក់លូ ស្ថិតនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ.៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានរបង្រ្កាបនោះឡើយ.? ឬមួយបុគ្គលរូបនេះមានអំណាចធំហើយមើលទៅបានហ៊ានប្រឆាំងការណែនាំនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ បីកុំ បីការពារ

តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋរស់នៅម្ដុំនោះបានខ្សឹបប្រាប់អ្នកសារព័ត៌មានឲ្យបានដឹងថា÷បុគ្គលរូបនេះជាម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់កំពុងតែវង្វក់ស្មារតីក្រុមអ្នកញៀនល្បែងឲ្យនាំគ្នាចូលទៅលេងយ៉ាងកុះករជាប្រចាំហាក់បីដូចមិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយ!?
គេបានឮម្ចាស់ទីតាំងល្បែងមួយនេះបានអួតប្រាប់បក្សពួកគេឲ្យដឹងថារូបលោកបានរត់ការរួចអស់ហើយទើបអាចលេងបាន ណាមួយទៀតរូបលោកពុំដែលចេះខ្លាចនោះឡើយដោយសារតែសមត្ថកិច្ចក្នុងមូលដ្ឋានដែលបានអនុញ្ញាតឲ្យពួកគាត់បើកលេងល្បែងស៊ីសងនៅទីនេះ

ករណីនេះមហាជននាំគ្នាងើយឆ្ងល់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិងល្បែងសុីសងខុសច្បាប់មួយកន្លែងនៅក្នុង សង្កាត់ស្ទឹងមានជ័យ.៣ ខណ្ឌមានជ័យ មិនដូច សង្កាត់ ខណ្ឌ ដទៃទៀត អាចបើកលេងបានយ៉ាងអនាធិបតេយ្យ

ប្រភពដដែលពីពលរដ្ឋនាំគ្នាលើកឡើងថាបច្ចុប្បន្ននេះធ្វើឲ្យពួកគាត់មានកង្វល់និងមានការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលជំងឺ កូវីដ-១៩,, ពីពួកអ្នកដែលមកលេងល្បែងសុីសងខុសច្បាប់នៅទីកន្លែងនេះណាមួយទៀតភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។
អ្វីដែលសំខាន់ជាងនេះពលរដ្ឋនាំគ្នាលើកឡើងថាអាជ្ញាធរមានសមត្ថកិច្ចកំពុងតែរវល់ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩,, ឲ្យមានប្រសិទ្ធភាព ប៉ុន្តែភ្លេចគិតអំពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជូនពួកគាត់អស់ហើយមើលទៅ។

ដូច្នេះហើយបងប្អូនពលរដ្ឋនាំគ្នាសូមណុំពរមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានវិធានការចាត់កម្លាំងជំនាញចុះធ្វើការបង្ក្តាប ទីតាំងបើកបទល្មើសល្បែងសុីសងបញ្ជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះកំពុងបើកលេងយ៉ាងពេញបន្ទុកនៅភូមិខាងលើនេះផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *