មហាជនចាំមើលតើសមត្ថកិច្ច អធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ហ៊ានបង្ក្រាប់បនល្បែងស៊ីសងខុសច្បាប់មួយកន្លែងក្នុងសង្កាត់ស្ទឹងមានជ័យ.2 ដែរឬទេ?

ភ្នំពេញ ÷ ទីតាំងបនល្បែងស៊ីសងបញ្ជល់មាន់ដុះស្លែមួយកន្លែងចាប់ផ្ដើមដំណើរការបើកលេងជាហូរហែវិញហើយ នៅតាមបណ្ដោយផ្លូវបេតុង ជាប់មាត់ប្រឡាយទឹកស្អុយ ចុះពីស្ពានស្ទឹងមានជ័យ ប្រហែល- 200 ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ.2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ បនល្បែងសុីសងនៅទីកន្លែងនេះពុំទាន់មានឃើញ អាជ្ញាធរមានសមត្ថកិច្ច ចុះធ្វើការបង្រ្កាបនោះឡើយបែរជាទុកឱកាសឲ្យក្រុមអ្នកញៀនល្បែងបង្កើតការជួបជុំ!ផ្សងសំណាងដែលអនុវត្តផ្ទុយពីការណែនាំនូវវិធានការ បីកុំ បីការពារ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ជាក់ស្ដែងនៅវេលាម៉ោង10:15 នាទីព្រឹកថ្ងៃទី 4 ខែកក្កដា ឆ្នាំ2021 អង្គភាពអ្នកព័ត៌មាន បានចុះថតផ្តិតយករូបភាពនៅកន្លែងទីតាំងបនល្បែងស៊ីសងខុសច្បាប់មួយកន្លែងកំពុងតែវង្វក់ស្មារតីអ្នកញៀនល្បែងនៅភូមិខាងលើនេះដែលមានឈ្មោះឆើតដែលបុរសកំពូលល្បីខាងបើកបនល្បែងសុីសងក្នុងសង្កាត់ស្ទឹងមានជ័យ.2 មិនដែលចេះខ្លាចញញើតពីច្បាប់នោះឡើយឈ្មោះឆើតជាម្ចាស់ទីតាំងបានប្រាប់បក្សពួកអ្នកញៀនល្បែងទាំងនោះឲ្យបានដឹងថា÷លោកបានរត់ការអស់ហើយទើបអាចលេងបានហើយលោកមិនដែលខ្លាចនោះឡើយដោយសារតែ
សមត្ថកិច្ចដែលបានអនុញ្ញាតឲ្យបើកល្បែងស៊ីសងនេះ។

ជុំវិញករណីនេះមហាជននាំគ្នារិះគន់យ៉ាងខ្លាំងពាក់ព័ន្ធទៅនិងល្បែងស៊ីសងខុសច្បាប់មួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យ.2 ខណ្ឌមានជ័យ មិនដូច សង្កាត់ ខណ្ឌ ដទៃទៀតឡើយ អាចបើកលេងជាប្រចាំឬមួយដូចសំដីឈ្មោះឆើតជាម្ចាស់ទីតាំងល្បែងនៅទីនេះធ្លាប់អួតប្រាប់អ្នកញៀនល្បែងថាគាត់បានផ្តល់ផលប្រយោជន៍ទៅឲ្យសមត្ថកិច្ចក្នុងមូលដ្ឋានមួយចំនួនរួចអស់ហើយដែរអញ្ចឹងហើយបានជាបនល្បែងមួយនេះបើកលេងយ៉ាងពេញបន្ទុក ធ្វើឲ្យពលរដ្ឋនាំគ្នាមានកង្វល់និងមានការភ័យខ្លាចអំពីបញ្ហាខ្លាចការរីករាលដាលជំងឺ កូវីដ-19 ពីពួកអ្នកដែលមកលេងល្បែងនៅកន្លែងនេះណាមួយទៀតភ័យខ្លាចអំពីអសន្តិសុខដូចជាអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។

បងប្អូនមហាជននាំគ្នាចាំមើល ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈមេបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គូរតែចាត់កម្លាំងចុះត្រួតពិនិត្យទីតាំងល្បែងសុីសងបញ្ជល់មាន់ខុសច្បាប់មួយកន្លែងកំពុងបើកលេងនៅភូមិ ខាងលើនេះដើម្បីមានវិធានការបង្ក្រាបផងទាន៕

Leave a Reply

Your email address will not be published. Required fields are marked *