(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា។
ព័ត៌មានសន្តិសុខសង្គម
លោក ឃ្លាំង ហួត ច្រានចោលការលើកឡើងពីចំណាត់ការ ដែលតម្រូវឱ្យម្ចាស់ផ្សារឡាក់គីជ្រោយចង្វារប្តូរទីតាំង, ពេលសុំច្បាប់ គឺចង់សាងសង់អាហារដ្ឋាន និងកន្លែងលាងឡាន លុះពេលសង់ចប់ ចេញជាផ្សារទៅវិញ
(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ប្រាប់ថា ចំពោះចំណាត់ការឱ្យម្ចាស់ផ្សារឡាក់គី សាខាជ្រោយចង្វារផ្លាស់ប្តូរទីតាំង ពីរង្វង់ជ្រោយចង្វារ ដោយសារតែម្ចាស់ផ្សារខាងលើ បានធ្វើខុសចំពោះការស្នើសុំទៅអាជ្ញាធរខណ្ឌ ពោលពេលដែលដាក់ពាក្យស្នើសុំច្បាប់នោះ គឺសាងសង់ជាអាហារដ្ឋាន និងកន្លែងលាងរថយន្ត ប៉ុន្តែពេលសាងសង់រួច ចេញជាផ្សារទៅវិញ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ក៏ព្រោះតែគ្មានចំណតរថយន្ត។
ករណីភ្លើងឆេះស្ពានស្ទឹងស្តៅនៅខេត្តព្រះវិហារ លោកអភិបាលខេត្តបញ្ជាឲ្យមន្ទីរសាធារណការខេត្ត សាងសង់ស្ពានដែកបាឡេជំនួសវិញ
(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ រួមជាមួយថ្នាក់ដឹកនាំខេត្ត ស្នងការនគរបាលខេត្ត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្ថាបន័ពាក់ព័ន្ធជាច្រើនរូបទៀត បានចុះពិនិត្យមើលដោយផ្ទាល់ស្ពានស្ទឹងស្តៅ ស្ថិតក្នុងភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី ដែលរងការឆាបឆេះដោយសារភ្លើងព្រៃឆេះរាលមក។