ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អរគុណរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបង្កើនកញ្ចប់ឥណទានសម្បទាន៧០០លានដុល្លារ ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េថ្មី ប្រចាំកម្ពុជា ចំពោះការបង្កើនកញ្ចប់ឥណទានសម្បទាន៧០០លានដុល្លារ សម្រាប់ឆ្នាំ២០១៩-២០២៣ ជួយដល់ការអភិវឌ្ឍន៍របស់កម្ពុជា។

ព័ត៌មានជាតិ

ក្រសួងការបរទេសកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន ដើម្បីតាមដានសុខភាពពលរដ្ឋ និងនិស្សិតខ្មែរ កំពុងស្នាក់នៅប្រទេសចិន

(ភ្នំពេញ)៖ សេចក្តីប្រកាសរបស់ក្រសួងការបរទេស នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានបញ្ជាក់ថា ពាក់ព័ន្ធនឹងសភាពការណ៍វិវឌ្ឍនៃជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណា នៅសាធារណរដ្ឋប្រជាមានិតចិន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបដូចខាងក្រោម៖ * កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះស្ថានការណ៍វិវត្តនៃការរាលដាលជំងឺឆ្លងផ្លូវដង្ហើមកូរ៉ូណានេះ។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាអន្តរជាតិ គប្បីជួយកម្ពុជាឱ្យបានខ្លាំង ជាជាងបន្ទុចបង្អាក់ឱ្យចុះខ្សោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងាឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ៨ចំណុច ដើម្បីទប់ស្កាត់ និងការពារ ការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មី នៅកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាសថ្លែងសារចេញពីវិមានសន្តិភាព ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អំពីជំងឺរលាកផ្លូវដង្ហើមថ្មីបង្កឡើងដោយវីរុសកូរ៉ូណានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវចំនួន៨ចំណុច ដើម្បីទប់ស្កាត់ និងការពារការឆ្លងជំងឺនេះ នៅក្នុងប្រទេសកម្ពុជា។