ព័ត៌មានស៊ើបអង្កេត

គូដណ្ដឹងជិតដល់ថ្ងៃចូលរោងការទៅហើយ! សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញសល់តែគ្រោងឆ្អឹងនៅកណ្ដាលចំការដំឡូងមីមួយកន្លែង ក្រោយពីមានទំនាស់ជាមួយគូដណ្ដឹង រួចបាត់ដំណឹងពីផ្ទះអស់រយៈជាងមួយខែកន្លងទៅនេះ ចុងក្រោយ គេបង្ហើបឲ្យដឹងថា ជនរងគ្រោះមានបាក់ភ្លៅមួយចំហៀង សង្ស័យអាចជាអំពើឃាតកម្មសម្លា.ប់

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឲ្យដឹងថា សាកសពដែលឃើញតែគ្រោងឆ្អឹងនោះ ត្រូវគេស្គាល់ថា ឈ្មោះ យន់ រីណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក។ ហើយសាកសពបុរសរូបនេះ ត្រូវបានអ្នកធ្វើចំការប្រទះឃើញនៅពេលដែលគាត់ទៅមើលចំការ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។

ព័ត៌មានស៊ើបអង្កេត

ឃាត់ខ្លួនខ្មែរ និងវៀតណាម៥នាក់ ករណីជួញដូរគ្រឿង ញៀននៅព្រះសីហនុ..

(ព្រះសីហនុ)៖ ជនជាតិខ្មែរនិងវៀតណាមប្រុសស្រីចំនួន៥នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធនឹងការជួញដូរគ្រឿងញៀន នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២។

ព័ត៌មានស៊ើបអង្កេត

ឈ្មួញ​ឈើ​ធំៗ​កំពុង​ត្រូវប៉ាន់​ក្នុង​ការដឹកជញ្ជូន​បទ​ល្មើស​ព្រៃឈើ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ​យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ឃើញ​កម្លាំង​ជំនាញ​ធ្វើ​កាការទប់ស្កាត់…!!!

ខេត្ត​មណ្ឌលគិរី​៖ មន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ឃ្លាំ មើល បទល្មើស ព្រៃឈើ នឹង​ប្រជាពលរដ្ឋ​ដែរ​ស្រឡាញ់​ធនធានធម្មជាតិ​ព្រៃឈើ ក្នុង​ខេត្ត​មណ្ឌលគិរី បាន​សម្ដែង​នៅ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​វិនាស​ហិនហោច​ធនធានធម្មជាតិ​ព្រៃឈើ ខណៈ ក្រុម​ឈ្មួញ​បាន​ដើរ​គៀងគរ​ប្រជាពលរដ្ឋ​ឲ្យចូល ព្រៃ​ទៅ​កាប់​ផ្តួល​បំផ្លាញ​ដើមឈើ​ធំៗ​ចេញពីរ​តំបន់​ព្រៃភ្នំ ក្នុង​តំបន់​ដែន​ជំរក​សត្វព្រៃ ដើម្បី​កាប់ អារ​ពុះ​ជ្រៀក​ឈើ មាន​ទាំង​ឈើ​ក្រហម និង​ឈើ​ឃ្លុំ​ដែល​មាន​មុខកាត់​ធំៗ រួច​ធ្វើ​សកម្មភាព​ដឹក​ចេញ​តាម​រថយន្ត ឆ្លងកាត់​តាម​ច្រកទ្វា​ដាក់​ដាំ​ឆ្លងដែន​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​អាណាធិបតេយ្យ មាន​ការ​ក៏​ក្រើក​ឡើង​វិញ ដោយ​មិន​មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ធ្វើកា​រទប់​ស្កាត​នឹង​ស​បង្ក្រាប ឬ​មួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំង​នោះ​បាន​ទទួល​សំណែន​សែនព្រេន​ពីរ​ក្រុម​ឈ្មួញ​អស់ហើយ​។​

ព័ត៌មានស៊ើបអង្កេត

ដុតផ្ទះនៅក្រុងតាខ្មៅ មកពីកូនប្រុសសុំលុយម្ដាយ៣០$ មិនបាន នៅខេត្តកណ្តាល!

(កណ្ដាល)៖ អគ្គីភ័យបានឆាបឆេះផ្ទះ១ខ្នង ខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន បន្ទាប់ពីយុវជនម្នាក់ សុំលុយម្ដាយចំនួន ៣០$ ដើម្បីយកទៅលួសទូរស័ព្ទដែលខ្លួនបញ្ចាំ តែម្ដាយមិនឱ្យ កើតជាកំហឹង ។

ព័ត៌មានស៊ើបអង្កេត

មេឈ្មួញ ឈ្មោះ មករា កំពុងសំរុកដឹងជញ្ជូនឈើ ប្រណិតខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម បានដោយរលូន! ដោយមានលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទី ច្រកព្រុំដែនអូរយ៉ាដាវ ជាអ្នកសំរបសំរួល និងបើកបារ៉ាស់ជូន!

( ខេត្តរតនគិរី )÷ តើការពិតដូចគេនិយាយដែរឬទេ!ថាមេឈ្មួញជើងខ្លាំង ប្រចាំក្នុងខេត្តរតនគិរី ឈ្មោះ មករា កំពុងតែមមាញឹករត់ព័ន្ធដឹកជញ្ជូនឈើ ប្រណិត ខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាម បានដោយរលូន! បែរជា លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី ជាពិសេស លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការទប់ស្កាត់បង្រ្កាប!បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរី ទុកឲ្យឈ្មួញ ឈ្មោះ មករា កំពុងធ្វើព្យុះធ្វើភ្លៀងសំរុកដឹកជញ្ជូនឈើប្រណិត ខុសច្បាប់ ឆ្លងដែនតាមតែអំពើចិត្ត។

ព័ត៌មានស៊ើបអង្កេត

ពិតដែរឬទេ? ថាឈ្មួញឈើ ទាំងពីនេះ ដែលមានឈ្មោះ ហ៊ូវ ជីវ៉ៃ និង ឈ្មោះ មករា កំពុងតែល្បីសំរុកដឹងជញ្ជូនឈើប្រណិតខុសច្បាប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែន អូរយ៉ាដាវ បានដោយរលូន ដោយមានលោក កែវ តាយ នាយរងប៉ុស្តិ៍ ស្តីទី ច្រកព្រុំដែន អូរយ៉ាដាវ ជាអ្នកសំរបសំរួល និងបើកបារ៉ាស់ជូន

( ខេត្តរតនគិរី )÷ មេឈ្មួញជើងខ្លាំងទាំងពីរូបនេះ កំពុងតែមមាញឹករត់ព័ន្ធដឹកជញ្ជូនឈើប្រណិតខុសច្បាប់ ឆ្លងដែនចេញទៅលក់នៅប្រទេសវៀតណាមនបានយ៉ាងរលូន! បែរជា លោក ថាវ យេន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តរតនគិរី និង លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី អសមត្ថភាពក្នុងការបង្រ្កាប!បទល្មើសព្រៃឈើនៅក្នុងខេត្តរតនគិរីនេះតែម្ដង

ព័ត៌មានស៊ើបអង្កេត

នគរបាលខេត្តកំពង់ធំ ឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ និងរំដោះជនរងគ្រោះ១០នាក់ នៅស្រុកតាំងគោក ដែលកំពង់រីកដូចផ្សិត!

(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ និងរំដោះនារីរងគ្រោះចំនួន១០នាក់ ក្នុងនោះមានអនីតិជនចំនួន៧នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២9 ខែធ្នូ ឆ្នាំ២០២១នេះ។

ព័ត៌មានស៊ើបអង្កេត

សាលាដំបូងខេត្តកណ្តាល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរងនគរបាលខេត្តកណ្តាល!

កណ្តាល៖ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តកណ្តាល លោក រស់ ផុនចាន់និមល ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ជនជាប់ចោទឈ្មោះ ស្រេង សុខា (ហៅ ទ្រី) អតីតស្នងការរង នគរបាលខេត្តកណ្តាល ក្រោយមកប្តូរទៅក្រសួងមហាផ្ទៃ ដែលមានរឿងអាស្រូវរាប់កញ្ឆេរ កន្លងមកដូចជា៖ ការសំញ៉ែងទ្រព្យសម្បត្តិពេលដណ្តឹងប្រពន្ធនៅអ្នកលឿង រហូតដល់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កោះហៅ, ព្រហើនទាំងគឃ្លើនបំពានច្បាប់ ទៅហែកដីកា ដែលតុលាការបិទផ្អាកមិនអោយដំណើរការផ្ទះសំណាក់ ខណៈផ្តល់អោយក្រុមស្ទាវប្រើប្រាស់សារធាតុញៀន , យកឈ្មោះ លោក ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បញ្ជាអោយចៅសង្កាត់សុីញ៉េដីមិនស្របច្បាប់ ។ល។

ព័ត៌មានស៊ើបអង្កេត

សំណុំរឿងចាក់សម្លាប់ស្ដ្រីជនជាតិចិន នៅខណ្ឌដង្កោ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានជនដៃដល់នៅស្រុករមាសហែក ខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

ហេតុការណ៍អំពើឃាតកម្មលើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ព័ត៌មានស៊ើបអង្កេត

ម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ មួយកន្លែងនៅចំណុច ចម្ការកៅស៊ូ ក្នុង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ អាងខ្នងធំកាងនៅពីក្រោយហើយ ទើបហ៊ានដំណើរការបើកលេងយ៉ាងគឃ្លើន!

(កំពង់ចាម) ៖ មិនធម្មតាមែនម្ចាស់ទីតាំងល្បែងមួយកន្លែងនេះ ប៉ុន្មានថ្ងៃមុនធ្លាប់បើកលេងដុះស្លែ នៅចំណុច ចម្ការកៅស៊ូ លើក្បាលភ្នំព្រែកស្កែ ឃុំពាមកោះស្នា ដោយសារព័ត៌មាន បានចុះផ្សាយជាច្រើនអង្គភាពពេក ប៉ុន្តែឥឡូវម្ចាស់ទីតាំងល្បែងមួយនេះដដែល បានផ្លាស់ប្ដូរមកបើកលេងនៅចំណុច ចម្ការកៅស៊ូ ជាប់ព្រំប្រទល់(ភូមិ ៨២) និង (ភូមិ បែកអន្លូង) វិញម្តង នៅក្នុងទឹកដី ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!ទាល់តែសោះ