បន្ទាយមានជ័យ៖ ជនជាតិចិនវ័យជាង ៣០ឆ្នាំម្នាក់ ត្រូវបានឃាតករដឹកយកមកបាញ់សម្លាប់ចោលក្នុងរថយន្តម៉ាក Lexus RX-330 ពណ៌ស ១គ្រឿង ស្ថិតនៅចំណត រថយន្តស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិបណ្ដូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាប្រហែលម៉ោង ៧ជាង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបងប្អូនប្រជាពលរដ្ឋ ប្រទះឃើញរថយន្តខាងលើចតចោល ក៏បានទៅអើតមើលក៏ប្រទះឃើញសាកសព ហើយរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
ព័ត៌មានសន្តិសុខសង្គម
នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY KTV ឃាត់ខ្លួនមនុស្សប្រុសស្រី១០៧នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន ==========
បន្ទាយមានជ័យ: អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន។
ល្បែងស៊ីសង គ្រប់ប្រភេទ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែងនៅក្នុងទឹកដី សង្កាត់ច្រកម្ទេស ក្រុងបាវិត មហាជន សង្ស័យថា! អត់មានច្បាប់ ចេញពីគណ:កម្មការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម កម្ពុជា{អ,គ,ល,ក}នោះទេ។
ខេត្តស្វាយរៀង ÷ ធ្លាយថា! ពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនដោយខុសច្បាប់ចូលមកលេងល្បែង{ជល់មាន់ បៀរ និងហ្គេមបាញ់ត្រី}ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែង ទល់មុខ កងអនុសេនាតូចលេខ១ ធ្លក ស្ថិតនៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង យ៉ាងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។
ធ្លាយថា! មានពលរដ្ឋខ្មែរ និងជនជាតិ វៀតណាម ចូលលេងល្បែងសុីសង គ្រប់ប្រភេទ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែងនៅក្នុងទឹកដី សង្កាត់ច្រកម្ទេស ក្រុងបាវិត។
ខេត្តស្វាយរៀង ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! បនល្បែង{ជល់មាន់ បៀរ និងហ្គេមបាញ់ត្រី}ខុសច្បាប់ ជ្រកក្រោម”កាស៊ីណូ”គ្មានស្លាកយីហោ មួយកន្លែងទល់មុខ កងអនុសេនាតូចលេខ១ ធ្លក ស្ថិតនៅភូមិទួលកន្តើយ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលលេងយ៉ាងពេញបន្ទុក រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប។
នគរបាលស្រុកថ្ពងល្បាតប្រទះឃើញជនសង្ស័យម្នាក់ អាម៉េបាញ់មកលើនគរបាលមិនផ្ទុះ តាមឃាត់ខ្លួនបាន
ខេត្តកំពង់ស្ពឺ៖ កម្លាំងអធិការដ្ឋាននបាលស្រុកថ្ពង បានចុះធ្វើការ ល្បាតពេលយប់ក្នុងភូមិសាស្ត្រស្មុគស្មាញស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូម្នាក់ឯងហើយមានកាំភ្លើងរុំក្រម៉ា ខណ:ដែលនគរបាលហៅសួរនាំ បែរជាបើកម៉ូតូព្យាយាមរត់គេច មិនតែប៉ុណ្ណោះបានអាម៉េកាំភ្លើង រួចហើយក៏បាញ់មកលើសមត្ថកិច្ចចំនួន៤គ្រាប់ សំណាងល្អគ្រាប់ មិនផ្ទុះ ហើយត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបាន ស្ថិតនៅចំណុចភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន…
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួន៤៧២,០០០ដុល្លារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បានចាប់ផ្តើមដំណើរការបើកលេងហើយ។
ខេត្តក្រចេះ ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្រោយផ្សារ ភ្នំខៀវ ប្រហែល ១គីឡូ.ម៉ែត្រ នៅចំការស្វាយចន្ទី ក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នុំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប!។