ព័ត៌មានជាតិ

ព្រឹកស្អែក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ​​ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង ៣២នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ២៩ រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ចំនួន ១ រោងចក្រខារអំបោះ ចំនួន​ ១ និងរោងចក្របោះពុម្ពលើក្រណាត់ ចំនួន ១​​ ។

ព័ត៌មានជាតិ

អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ============

ភ្នំពេញ៖ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

ព័ត៌មានជាតិ

ក្រសួងបរិស្ថានដាក់ចេញនូវវិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ============

ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាអាទិភាពលើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌចម្បងមានចែងក្នុងបាវចនា«កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

នៅព្រឹកថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖

ព័ត៌មានជាតិ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន

កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២ឥ២៣ នេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទានឥណ្ឌូនេស៊ី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹង ឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាស មីក្រូ-ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន។

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសសេុីបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាសុីណូ ដល់សិក្ខាកាមនគរបាល៥៦រូប

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសសេុីបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាសុីណូ ដល់សិក្ខាកាមនគរបាល៥៦រូប។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាលជាតិ និងប្រគល់ភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខកពង់ខ្ពស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណពអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា ជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ។

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ផ្លែផ្កានៃសន្តិភាពក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ បានផ្តល់ឱកាស និងលទ្ធភាព ឱ្យប្រជាពលរដ្ឋទទួលបានផ្ទះសមរម្យ, ទីក្រុង ទីប្រជុំជនមានបរិស្ថានល្អ និងមាននិរន្តរភាពប្រាក់ចំណូល ==================

ភ្នំពេញ៖«ផ្លែផ្កានៃសន្តិភាពដែលប្រជាជាតិយើងទទួលបានដោយលំបាក ក្រោមការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដល់ប្រជាជនយើង តាមរយៈផ្តល់ឱកាសនិងលទ្ធភាពឱ្យប្រជាពលរដ្ឋយើង ទទួលបានផ្ទះសមរម្យ ទីក្រុង ទីប្រជុំជន មានបរិស្ថានរស់នៅ ល្អអាចរស់នៅបាន,មាននិរន្តភាពនៃប្រាក់ចំណូល»។ នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយ ឯកឧត្តម យូអ៊ីណូ អាត់ស៊ូស៊ី (UENO ATSUSHI ) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នាទីស្តីការក្រសួង។

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ =============

ហ៊ុន សែន បានអញ្ជើញចូលរួមក្នុង សម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីប្រកាសសុពលភាពតំណាងរាស្រ្តថ្មី ២៩រូប និងបោះឆ្នោតឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។