ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសបរទេសនៅកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត Salah Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសចំនួន១១ប្រទេសដឹកនាំដោយ លោកបណ្ឌិត សាឡា អ៉ីសា(Salah Essa) កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៊ីប (Cyprus) ប្រចាំនៅកម្ពុជា​ ចូលជួបសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។

ព័ត៌មានជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ និងរៀបចំផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២

នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ និងរៀបចំផែនការយុទ្ធសាស្រ្តជាតិស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ នៅក្នុង តារាងបាល់ទះ មួយកន្លែងក្នុង ស្រុកពញាក្រែក បើកលេងអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប! ……………

ខេត្តត្បូងឃ្មុំ ÷ បុគ្គលដែលហ៊ានបើកល្បែង(មាន់ជល់)តាមអនឡាញ នៅក្នុង តារាងបាល់ទះ មួយកន្លែងក្នុង ដីឡូត៍តាម៉ុក ម្ចាស់ផ្ទះ ឈ្មោះ(ហាន)រស់នៅភូមិកណ្តាលកោង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

ព័ត៌មានសន្តិសុខសង្គម

ទីតាំងល្បែង(មាន់ជល់)តាមអនឡាញ ក្នុងមូលដ្ឋាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កំពុងរីកដូចផ្សិត រីឯ.អាជា្ញធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ………………..

ខេត្តបន្ទាយមានជ័យ ÷ បុគ្គលដែលហ៊ានបើកល្បែង(មាន់ជល់)តាមអនឡាញ ជាច្រើនកន្លែងក្នុង សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកឲ្យក្រុមញៀនល្បែងចូលលេងអនាធិបតេយ្យ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

ព័ត៌មានសន្តិសុខសង្គម

បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តមណីរតនារាម ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់

អាចារ្យ គណៈកម្មការ ទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីអ្នកឧកញ៉ាបណ្ឌិត ជា រតនា និងអ្នកឧកញ៉ា លី ហៀករតនា និងអ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងញាតិមិត្តជិតឆ្ងាយ រួមជាមួយពុទ្ធបរិស័ទ សប្បុរសជនក្នុង និងក្រៅប្រទេសបានកសាងព្រះវិហារមួយខ្នង នាវត្តមណីរតនារាម សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ចាប់ពី ព.ស.២៥៦៣ ឆ្នាំ២០១៩ មកដល់ ព.ស.២៥៦៨ ឆ្នាំ២០២៥នេះ បានសម្រេចសមគួរមក ដល់ការវេរប្រគេនព្រះសង្ឃហើយ។

ព័ត៌មានសន្តិសុខសង្គម

កក្រើកទៀតហើយ .! សង្វៀនល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងក្នុង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងអនាធិបតេយ្យ រីឯ.អាជា្ញធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ………………..

ខេត្តកំពង់ចាម ÷ បុគ្គលដែលហ៊ានបើកល្បែងសុីសង(មាន់ជល់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច ក្នុងចម្ការស្វាយចន្ទី មួយកន្លែង ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ រួមមាន ..! (ទី១)ឈ្មោះ នឿ .! (ទី២)ឈ្មោះ វ៉ាន់ .! (ទី៣)ឈ្មោះ ចង្រុក .! បើកឲ្យក្រុមញៀនល្បែងទាំងនោះនាំគ្នាជិះឡាន.ជិះម៉ូតូទៅលេងភ្លួកទឹក ភ្លួកដី តែលោក វរសេនីយ៍ឯក ឯម វឌ្ឍនា អធិការនគរបាលស្រុកស្ទឹងត្រង់ និងលោក បាន ស្រេង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅ ចុះបង្ក្រាប!នោះទេ ប្រហែលម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៤

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប»។ ពិធីនេះបានរៀបចំធ្វើនៅបញ្ជាការដ្ឋានកងទ័ជើងគោក។

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ” នៅខែមេសាខាងមុខអង្គព្រះករុណាព្រះមហាក្សត្រទ្រង់គង់ប្រថាប់ជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបួងសួងដ៏អស្ចារ្យនៅប្រាសាទអង្គវត្ត!”

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ៧ ខែមីនានេះ បានបញ្ជាក់ក្នុងផេកផ្លូវការថា៖ ក្នុងខែមេសាខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្ដីសុខដ៏ប្រវត្តិសាស្រ្ត នៅមុខប្រាសាទអង្គវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះមហាក្សត្រ។

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងពិធីប្រកាស “ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥”

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីប្រកាស “ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

តំបន់ប្រតិបត្តិការសឹករងកែបធ្វើការផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងព្រឹត្តិការណ៍ថ្មីៗជាតិអន្តរជាតិ និងផ្សព្វផ្សាយផែនការត្រៀមបិទវគ្គហ្វឹកហ្វឺននាពេលខាងមុខនេះ ដល់នាយទាហាន-ពលទាហាន ក្នុងអង្គភាព

(កែប)៖ វរសេនីយ៍ឯក ស៊ុម ហឿន នាយសេនាធិការ មេបញ្ជាការ រងតំបន់ប្រតិបត្តិការសឹករងកែប បានអញ្ជើញផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ-សតិអារម្មណ៍និងសភាពការណ៍ ដែលទើបវិវត្តន៍កើតមានថ្មីៗ ជាតិនិងអន្តរជាតិ និងត្រៀមបិទវគ្គហ្វឹកហ្វឺននៅនឹងកន្លែងនាពេលខាងមុខ ដើម្បីផ្សព្វផ្សាយដល់យោធិន នាព្រឹកថ្ងៃចន្ទទី០៣ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កែប ។