ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសាងសង់អគារមិត្តភាពកម្ពុជា-វៀតណាម នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X-១៦ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញទទួលថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រើប្រាស់លើការងារមនុស្សធម៌ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន

ពោធិ៍សាត់ ៖ ឯកឧត្តម កែវ រតនៈ ប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ និងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់អាជ្ញាធរអគ្គិសនីកម្ពុជា សប្បុរសជន និងក្រុមហ៊ុននានា សរុបចំនួន ២៧ម៉ឺនដុល្លារ និង២១លាន៤០ម៉ឺនរៀល ប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកសាងភាពធន់របស់សង្គមជាតិ»។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវា នៅការដ្ឋានទី១ ខេត្តកំពង់ចាម និងកិច្ចដំណើរការ នៅការដ្ឋានទី២ និងទី៣ នៅខេត្តកណ្តាល

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ តាមរយៈប្រព័ន្ឋវីដេអូសន្និសីទ Zoom សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពីលទ្ធផលកិច្ចប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវានៅការដ្ឋានទី១ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម, កិច្ចដំណើរការដ្ឋានទី២ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល និងទី៣ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយកមជ្ឃមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្ដិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស្វយ័តកំពង់ផែភ្នំពេញ ព្រមទាំងឯកឧត្តមដែលជាសមាជិកនៃក្រុមការងារអន្តរក្រសួងនេះ ។

ព័ត៌មានជាតិ

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានបន្ដយកទៅចែកជូនពលរដ្ឋ៨,០០០គ្រួសារ រស់នៅតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញ ===============

ភ្នំពេញ ៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានបន្ដយកទៅចែកជូនប្រជាពលរដ្ឋចំនួន៨,០០០គ្រួសារបន្ថែមទៀត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ដែលកំពុងរស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃនេះ ពលរដ្ឋរស់នៅតំបន់ខ្ទប់ជាង៤១ម៉ឺនគ្រួសារហើយ ដែលទទួលបានអំណោយពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី។

ព័ត៌មានជាតិ

អភិបាលខេត្តត្បូងឃ្មុំ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ចែកជូនពលរដ្ឋ ១៦៥គ្រួសារ រងគ្រោះខ្យល់កន្ត្រាក់ នៅក្នុងស្រុកមេមត់

ត្បូងឃ្មុំ ៖ អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន១៦៥គ្រួសារ ក្នុងស្រុកមេមត់ ដែលធ្វើឡើងនៅ០២ទីតាំង នៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនមេមត់ ទីរួមស្រុកមេមត់ និងនៅឃុំកំពាន់។

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូស បានមកដល់កម្ពុជាយើងទៀតហើយ =================

នៅព្រឹកថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនស៊ីណូវ៉ាក់របស់មិត្តចិន ចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញនោះ បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងលើកទី៤ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈលើកទី១ មានចំនួន ១.៥លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនា, លើកទី២ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជានៅថ្ងៃទី១៧ ខែមេសា និងលើកទី៣ មានចំនួន ៥០ម៉ឺនដូស ដឹកមកដល់កម្ពុជាថ្ងៃទី១១ ខែឧសភា។

ព័ត៌មានជាតិ

មេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញក្នុងពិធីបើកការដ្ឋានដាំកូនស្វាយកែវរមៀត និងព្រោះស្រូវនៅទីតាំងអភិវឌ្ឍន៍កងទ័ព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានដាំកូនស្វាយកែវរមៀតចំនួន ១០០,០០០ (ដប់ម៉ឺន) ដើម និងព្រួសស្រូវនៅទីតាំងអភិវឌ្ឍន៍ ដែលស្ថិតនៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និងបានធ្វើពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដីដើម្បីសុំសេចក្ដីសុខ ក្នុងការបង្ករបង្កើនផល អោយបានល្អប្រសើរក្នុងឆ្នាំនេះអោយប្រព្រឹត្តទៅបានដោយសុខសប្បាយ និងមិនមានឧបសគ្គណាមួយមករារាំងបានឡើយ ។

ព័ត៌មានជាតិ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំយកអំណោយចែកជូនដល់រដ្ឋបាល ក្រុង ស្រុក នៃខេត្តស្វាយរៀង ==========

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយជាស្បៀងចែកជូនដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្តិការសឹករង ស្នងការដ្ឋាននគរបាល រដ្ឋបាល ក្រុង ស្រុក ទាំង៨ នៃខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២១ ។

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនពរដល់កម្លាំងនគរបាលជាតិ ក្នុងឱកាសនៃទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនពរដល់កម្លាំងនគរបាលជាតិ ក្នុងឱកាសនៃវារំឭកខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃកំណើតនគរបាលជាតិ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដែលជាទិវាដ៏មហានក្ខត្តឫក្សរំឭកការចងចាំនូវស្នាព្រះហស្ថ ព្រះកុរណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គទ្រង់បានបង្កើតនូវអង្គប្រតិបត្តិច្បាប់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម។

ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ទទួលបានសម្ភារ និងគ្រឿងបរិក្ខារ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ ទទួលសម្ភារ និងគ្រឿងបរិក្ខារពេទ្យ ពីឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំអន្សាចំបក់ និងឃុំស្រែស្តុក តំណាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងខេត្ត។