ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆបោក និងរំលោភលើទំនុកចិត្ត ចំនួន៤៧២,០០០ដុល្លារ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវឃាត់ខ្លួន…

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខហាងឌឺធឺរ៉េស ផ្លូវលេខ៥៩៨ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពីបទឆបោក និងរំលោភលើទំនុកចិត្ត សរុបចំនួន៤៧២,០០០ដុល្លារ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ព័ត៌មានសន្តិសុខសង្គម

សង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បានចាប់ផ្តើមដំណើរការបើកលេងហើយ។

ខេត្តក្រចេះ ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងសង្វៀនល្បែង(បញ្ជាល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងនៅក្រោយផ្សារ ភ្នំខៀវ ប្រហែល ១គីឡូ.ម៉ែត្រ នៅចំការស្វាយចន្ទី ក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិភ្នុំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់ធ្វើការបង្រ្កាប!។

ព័ត៌មានសន្តិសុខសង្គម

ពេទ្យឆ្មបមធ្យមម្នាក់ត្រូវបានឃាត់ខ្លួន ខណ:ធ្វើការ រំលូតកូន បណ្តាលឲ្យស្ត្រីរងគ្រោះ ដែលមានគភ៌ រងរបួសនិងរហូតបាត់បង់ជីវិត

(ខេត្តបាត់ដំបង) កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបរូបនេះ បានធ្វើការរំលូតកូនអោយស្ត្រីម្នាក់បណ្តាលអោយនាងស្លាប់។

ព័ត៌មានសន្តិសុខសង្គម

បនល្បែងស៊ីសង”ជល់មាន់”តាមប្រព័ន្ធ អនឡាញ នៅក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងបើកលេងរីកដូចផ្សិត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់.!។

ខេត្តត្បូងឃ្មុំ ÷ សូមរំលឹកថា! កាលនៅទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យលោក អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យអស់.!។

ព័ត៌មានសន្តិសុខសង្គម

កម្លាំងជំនាញផ្នែកគ្រឿងញៀនខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍ផ្សារថ្មី៣បង្ក្រាបករណីប្រើប្រាស់និងជួញដូរសារធាតុញៀន…..

( ភ្នំពេញ ) ៖ ដោយអនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៣:០០នាទី កម្លាំងផ្នែកជំនាញប្រឆាំងបទល្មើសគករឿងញៀនខណ្ឌដូនពេញបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី៣ បើកការស្រាវជ្រាវឈានដល់បង្ក្រាបករណីសម្រួលទីតាំងឱ្យប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះសំណាក់ញ៉ូខាសល ផ្ទះលេខ២៦អឺសូន្យអឺបី ផ្លូវលេខលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានសន្តិសុខសង្គម

ក្រុមការងារ អាវុធហត្ថខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខសមាជិកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា…

នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក គិត សុផល មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចាត់ក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក មាស មករា មេបញ្ជាការរងខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា (ពេទ្យ១៧៩) ។

ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋនៅក្នុងមូលដ្ឋាន ផ្ទុះការរិះគន់ យ៉ាងខ្លាំង ពាក់ព័ន្ធ ទីតាំងបនល្បែងសុីសង”បញ្ជាល់មាន់”តាមអនឡាញ នៅក្នុង ឃុំចាក់ទីង ស្រុកបរកែវ កំពុងបើកលេងរីកដូចផ្សិត អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាប!

ខេត្តរតនគិរី ÷ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ឃិតខំកាត់បន្ថយ ភាពក្រីក្រ ជូនដល់ ប្រជាពលរដ្ឋនូវទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព! ប៉ុន្តែ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកបរកែវ ខេត្តរតនគិរី បែរជា.បណ្តោយឲ្យកើតមានបទល្មើសបនល្បែងសុីសង គ្រប់ប្រភេទ តាមអនឡាញ នៅក្នុងមូលដ្ឋាន របស់ខ្លួន បើកលេងយ៉ាងពេញបន្ទុក .!។

ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសង គ្រប់ប្រភេទ នៅក្នុង”កាស៊ីណូ ទួលកន្តើយ”មួយកន្លែងនៅក្នុង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ចូលមកលេងយ៉ាងអនាធិបតេយ្យ .!។

ខេត្តស្វាយរៀង ÷ គេសង្កេតឃើញ មានពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឆ្លងដែនខុសច្បាប់ ចូលមកលេងល្បែងបញ្ជាល់មាន់ បៀរ និងហ្គេមបាញ់ត្រី ខុសច្បាប់ នៅក្នុង”កាស៊ីណូ ទួលកន្តើយ”មួយកន្លែងស្ថិតនៅភូមិទួលកន្តើយ សង្កាត់ព្រៃអង្អុញ ក្រុងបាវិត ខេត្តស្វាយរៀង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យខ្លាចបាត់បង់ ផលប្រយោជន៍ ហើយមើលទៅ.!។

ព័ត៌មានសន្តិសុខសង្គម

ខ្លាំងមែនម្ចាស់ ទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ មួយកន្លែងនៅក្នុង ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ បាននាំគ្នាបើកលេងបង្កភាពអនាធិបតេយ្យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានបង្ក្រាប.!។

ខេត្តក្រចេះ ÷ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែង(បញ្ជាល់មាន់)តាមអនឡាញ មួយកន្លែង នៅច្រកផ្លូវលំ ខាងស្ដាំដៃ ចម្ងាយ ៥០០.ម៉ែត្រ ពីផ្សារភ្នំខៀវ ម្ចាស់ផ្ទះ ឈ្មោះ រស់ ស្ថិតនៅភូមិភ្នំខៀវ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ កំពុងកៀងគរក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យមានលាភសក្ការៈ និងផលប្រយោជន៍ ផងក៏មិនដឹង.!។

ព័ត៌មានសន្តិសុខសង្គម

ភាពអសកម្ម របស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកឆ្លូង ក្នុងការអនុវត្តទប់ស្កាត់ និងបង្រ្កាប! ខណ:ទីតាំងបនល្បែង(បញ្ជាល់មាន់)តាមអនឡាញ កំពុងបើកលេងអនាធិបតេយ្យ គ្មានអ្នកណាហ៊ានបង្រ្កាបឡើយ.!។

ខេត្តក្រចេះ ÷ ទីតាំងបនល្បែង(បញ្ជាល់មាន់)តាមអនឡាញ ២.កន្លែង.. រួមមាន!! (ទី១)នៅភូមិឈើទាលភ្លោះ ឃុំព្រែកសាម៉ាន់ (ទី២)ស្ថិតនៅភូមិថ្មី ឃុំខ្សាច់អណ្តែត ទីតាំងបនល្បែងខុសច្បាប់ នៅក្នុងភូមិ ២.កន្លែងនេះ ស្ថិតក្នុងទឹកដី ស្រុកឆ្លូង ខេត្តក្រចេះ បានបើកលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យខ្លាចបាត់បង់ ផលប្រយោជន៍ ហើយមើលទៅ.!។