ព័ត៌មានសន្តិសុខសង្គម

សង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ដុះស្លែ មួយកន្លែងនៅក្នុង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង បើកឲ្យអ្នកញៀនល្បែងនាំគ្នាចូលលេងយ៉ាងគគ្រឹកគគ្រេង។

ខេត្តស្ទឹងត្រែង ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍មកថា: មានទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ដុះស្លែ ចេញពីរង្វង់មូលអូរពងមាន់ ប្រហែល ១.គីឡូម៉ែត្រ តាមផ្លូវលេខ ៧៨ នៅត្រង់ចំណុច ក្នុងចំការកៅស៊ូ មួយកន្លែងស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។

ទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្ត ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សា តែម្តង ប៉ុន្តែ.អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិននាំគ្នាចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា: អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា: សង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ដុះស្លែ ដែលមានទីតាំងខាងលើ គេនាំគ្នាភ្នាល់ដាក់ប្រាក់ធំៗណាស់ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់រាប់ពាន់.ដុល្លារ ការភ្នាល់មាន់ {១គូរៗ} រីឯ.ចាក់អាប៉ោង ក៏គេដាក់ប្រាក់ធំៗដូចគ្នា បើអ្នកឈ្នះមុខខ្លាញ់ រីឯ.ចាញ់មុខសេះ ហេតុ!នេះហើយប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភជាខ្លាំង បញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ{ពោលគឺ}ដូចជា.លួច.ឆក់.ប្លន់.និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅលើកឡើងថា: ឯណាទៅ.ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង៧ ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តកន្លងមកនោះ។

ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ជាពិសេស ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងសង្វៀនល្បែង{ជល់មាន់ និងអាប៉ោង}ដុះស្លែ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង។

សូមរំលឹកថា! នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យ អភិបាល រាជធានី ទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង។

សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុក.ក្រុង.ខេត្ត.ណាមិនអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *